ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥណ្ឌាបង្ហាញរូបសំណាកដ៏ខ្ពស់ជាងគេបំផុតក្នុងពិភពលោករបស់ខ្លួន (មានវិដេអូ)

    BY autoadmin October 31, 2018
    ឥណ្ឌាបង្ហាញរូបសំណាកដ៏ខ្ពស់ជាងគេបំផុតក្នុងពិភពលោករបស់ខ្លួន (មានវិដេអូ)

    ប្រទេសឥណ្ឌា៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានបើកសម្ពោធរូបសំណាកខ្ពស់បំផុតរបស់ពិភពលោកនៅភាគខាងលិចនៃរដ្ឋ Gujarat។ រូបសំណាកនេះមានកម្ពស់ ១៨២ម៉ែត្រ គឺជារូបសំណាកលោក Sardar Vallabhbhai Patel ដែលនាយករដ្ឋមន្រ្តីដំបូងគេរបស់ឥណ្ឌា និងត្រូវបានគេស្គាល់ជាទូទៅថា Sardar Patel ឬ Iron Man របស់ឥណ្ឌា។ រូបសំណាកនេះត្រូវបានគឱ្យដឹងថាស្ថិតនៅក្នុងភូមិ Kevadiya ស្រុក Narmada រដ្ឋ Gujarat ដែលជារដ្ឋដើមកំណើតលោក Narendra Modi ផងដែរ។

    រូបសំណាកនេះត្រូវបានសាងសង់ក្នុងតម្លៃជាង ៤២០លានដុល្លារអាមេរិក។ ថ្ងៃពុធនេះដែរក៏ត្រូវជាថ្ងៃខួបកំណើតទី ១៤៣របស់ Sardar Vallabhbhai Patel ហើយ “រូបសំណាកនៃសាមគ្គីភាព” នេះនឹងបើកជាសាធារណៈនៅថ្ងៃទី ៣ ខែវិច្ឆិកានេះ។

    រូបសំណាកនេះត្រូវបានគេនិយាយថាមានភាពរឹងមាំគ្រប់គ្រាន់ដើម្បីទប់ទល់នឹងល្បឿនខ្យល់រហូតដល់ ៦០ម៉ែត្រក្នុងមួយវិនាទី និងអាចទប់ទល់នឹងរំញ័រ និងការរញ្ជួយដីផងដែរ។ វាត្រូវបានគេសាងសង់ក្នុងរយៈពេល ៣ឆ្នាំកន្លះដោយកម្មករ ៣.០០០នាក់ រួមទាំងវិស្វករចំនួន ៣០០នាក់។ រូបសំណាកនេះប្រើដែកទាំងអស់ចំនួន ១២៩តោនត្រូវបានប្រមូលពីកសិករជិត ១០០លាននាក់នៅក្នុងភូមិចំនួន ១៦៩.០០០ នៅទូទាំងប្រទេសដើម្បីជាក្នុងយុទ្ធនាការ “ឡូហា” (មានន័យថាដែក) របស់ឥណ្ឌា៕

    អត្ថបទ៖ លីដា
    ប្រភព៖ xinhuanet

    Share This Post: