កូវីដ-១៩
Top News! ចាប់ពីពេលនេះទៅ អ្នកជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មី “អូមីក្រុង” អាចដាក់ពាក្យស្នើសុំព្យាបាលតាមផ្ទះបាន
BY Khmernote Media
January 21, 2022
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២នេះ បានចេញសារពិសេសមួយណែនាំឱ្យកែប្រែលក្ខខណ្ឌព្យាបាលអ្នកជំងឺកូវីដ១៩ ដោយកើតមេរោគបំប្លែងអូមីក្រុង បន្ទាប់ពីឃើញស្ថានអ្នកជំងឺកើតមេរោគនេះ មិនមានសភាពធ្ងន់ធ្ងរ។ សម្តេចតេជោបានមានប្រសាសន៍ថា អ្នកកើតមេរោគបំប្លែងថ្មី អូមីក្រុង អាចព្យាបាលតាមផ្ទះបាន ឬសម្រេចចិត្តព្យាបាលនៅសណ្ឋាគារ ឬមន្ទីរពេទ្យក៏បានដែរ។

សម្តេចតេជោបានប្រកាសផងដែរថា អ្នកដែលកំពុងវិជ្ជមានកូវីដ១៩ មេរោគបំប្លែងថ្មី អូមីក្រុង ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យ ចាប់ពីពេលសម្តេចប្រកាសក្នុង Telegram នេះហើយ អាចដាក់ពាក្យស្នើសុំព្យាបាលនៅផ្ទះបាន៕