ជំនួបថ្មីរវាង សឿ សុធារ៉ា និង ញ៉ែម សុគន្ធ ពិតនាំមកនូវរូបភាពមិនធម្មតា
ក្រោយរយាលការងារសិល្បៈអស់ជាច្រើនឆ្នាំ តារាសម្តែងឆ្នើម សឿ សុធារ៉ា បានវិលមកសាងរូបភាព លើកញ្ចក់ទូរទស្សន៍ជាថ្មីក្នុងរឿងភាគរបស់ទូរទស្សន៍ ហង្សមាស ដែលអ្នកនាងបានចាប់ដៃជាមួយ អតីតដៃគូចាស់ដ៏ស័ក្តសមគឺគ្មានអ្នកណាឡើយក្រៅពីលោក ញ៉ែម សុគន្ធ។

រឿង ឫស្យា គឺជារឿងភាគថ្មីរបស់ទូរទស្សន៍ ហង្សមាសដែលកំពុងចាប់ផ្តើមចាក់ផ្សាយជូនទស្សនានៅ ថ្ងៃចន្ទ សប្តាហ៍ក្រោយនេះហើយ គឺចាប់ពីថ្ងៃទី 23 មករា 2022 នេះតទៅតែម្តង។
តែថាលើកនេះ អ្នកនាង សឿសុធារ៉ា ត្រូវសម្តែងជាតួអង្គកូនភ្លោះដែលមានអត្តចរឹកខុសគ្នាដាច់ស្រលះ ម្នាក់កាចសែនកាច ម្នាក់ទៀតក៏ស្លូតសែនស្លូត ដែលទាំងបងទាំងប្អូនភ្លោះមួយគូនេះ ត្រូវជាប្រពន្ធរបស់ លោក ញ៉ែម សុគន្ធ ទាំងពីរតែម្តង។

ក្រោមការដឹកនាំសម្តែងពីអ្នកដឹកនាំដ៏ល្បីឈ្មោះ លោក កៅ សីហា កាន់តែធ្វើឲ្យទស្សនិកជន កំពុងតែ ពុះកព្រ្ជោលរង់ចាំទស្សនារឿងភាគខ្មែរមួយនេះយ៉ាងអន្ទះសារតែម្តង។
រង់ចាំទស្សនា រឿង ឫស្យា ដែលនឹងចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 8 យប់ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ៕




