អតិថិជន VIP ដំបូងគេបង្អស់នៅប្រទេសកម្ពុជា អន្ទះសារចង់ប្រើកំពូលស្មាតហ្វូន Huaweiត្រកូល Mate20 បន្ទាប់ពីបានសាកល្បងប្រើ
ភ្នំពេញ ថ្ងៃទី 31 តុលា ឆ្នាំ 2018 ៖ ក្រុមហ៊ុន Huawei បានរៀបចំកម្មវិធីសម្ពោធនិងធ្វើតេស្តកំពូលស្មាតហ្វូន Huawei ត្រកូល Mate20 ដ៏ពិសេសមួយ នៅសណ្ឋាគារលំដាប់កំពូល Rose Wood កាលពីថ្ងៃ 31 តុលា ដែលភ្ញៀវកិត្តិយសចូលរួម ទទួលបានបទពិសោធន៍ក្នុងការប្រើប្រាស់កំពូលស្មាតហ្វូន Huawei Mate20 និង Mate20 Pro ដំបូងគេបង្អស់នៅប្រទេសកម្ពុជា។
បន្ទាប់ពីការសម្ពោធនៅទីក្រុងឡុង កាលពីថ្ងៃ 16 តុលា កំពូលស្មាតហ្វូនត្រកូល Mate20 បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងទូទាំងពិភពលោក ដោយសារតែការបង្កើតថ្មី ភាពច្នៃប្រឌិតខ្ពស់ និងបច្ចេកវិទ្យាគ្មានគូប្រៀបនានា ដែលធ្វើឲ្យអតិថិជនអន្ទះសារចង់ឃើញរូបរាងពិត បានប៉ះផ្ទាល់ សាកល្បងប្រើ និង កម្មង់ទិញទុកមុន។
កម្មវិធីសម្ពោធនិងធ្វើតេស្តនេះ មានការចូលរួមពីភ្ញៀវកិត្តិយស VIP ជាច្រើនដែល ពួកគេមានការពេញចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានសាកល្បងប្រើកំពូលស្មាតហ្វូន Mate20 និង Mate20 Pro ជាមួយបទពិសោធន៍ថ្មីបំផុត និង អស្ចារ្យបំផុត មិនធ្លាប់មាននៅលើស្មាតហ្វូន។
បន្ទាប់ពីបានសាកល្បងប្រើកំពូលស្មាតហ្វូននេះ កញ្ញា សុផាលីនដា បានលើកឡើងថា កញ្ញាពិតជាចូលចិត្ត ការរចនា ជម្រើសពណ៌ទាន់សម័យ កាមេរ៉ាបីគ្រាប់ជាមួយមុខងារអស្ចារ្យបំផុតនៅលើកំពូល ស្មាតហ្វូនទាំងពីរ ជាពិសេសតម្លៃក៏រឹតតែពិសេស។

រីឯ លោកម៉ៅស្រេង នាយកប្រចាំប្រទេស របស់ IDP និង ACE ក៏បានលើកឡើងថា កំពូលស្មាតហ្វូននេះពិតជាឆ្លាតជាងស្មាតហ្វូនដទៃ ដោយសារបច្ចេកវិទ្យាល្អឥតខ្ចោះគ្មានគូប្រៀប ទាំងល្បឿន ថាមពលថ្ម ថជាពិសេសបំពាក់បច្ចេកវិទ្យា Reversed Wireless Charge ដែលអាចប្រើដើម្បីសាកថ្មជាមួយស្មាតហ្វូនដទៃបានយ៉ាងងាយស្រួល។
លោក ឡាង សូលីណា អ្នកជំនាញថតរូបអាជីពល្បីឈ្មោះ ក៏បានបង្ហាញពីចំណាប់អារម្មណ៍លើកាមេរ៉ាបីគ្រាប់នៅលើកំពូលស្មាតហ្វូននេះ ផងដែរថា កំពូលកាមេរ៉ានេះ អាចថតរូប Ultra-wide angle ផ្តិតរូបភាពបានអស្ចារ្យនិងល្អឥតខ្ចោះ ថតបានប្លង់កាន់តែធំ ទោះបីជាចង្អៀត ថតរូបភាពតូចៗបែប micro photo ច្បាស់មិនគួរឲ្យជឿ និងមានជម្រើសក្នុងការថតរូបជាមួយបច្ចេកវិទ្យា Master AI ជាច្រើន។
ក្នុងកម្មវិធីនេះផងដែរ ក្រុមហ៊ុនក៏ប្រកាសពីការកម្មង់ទុកមុន ជាមួយតម្លៃដ៏រំជើបរំជួល ព្រមទាំងការថែម កាដូអស់ស្ទះ។ អ្នកអាចក្លាយជាម្ចាស់កំពូលស្មាតហ្វូននេះមុនគេបង្អស់នៅប្រទេសកម្ពុជា ដោយគ្រាន់តែធ្វើការកម្មង់ទុកមុន ចាប់ពីថ្ងៃ 1 វិច្ឆិកា តទៅ នៅហាងដៃគូធំៗដែលមានស្លាកសញ្ញា Huawei ។ តម្លៃគឺកាន់តែពិសេស ដែល Huawei Mate20 មានតម្លៃត្រឹមតែ $666 ថែមជញ្ជីងសុខភាព Huawei Body Fat Scale ស៊ីម កាតលេខ Brown របស់ Smart និងគម្រោង Smart Thom Mong 24 សប្តាហ៍ឥតគិតថ្លៃ រីឯ Mate20 Pro តម្លៃត្រឹមតែ $888 ជាមួយការថែមកាមេរ៉ា Huawei 360 កាលីប ទាន់សម័យ ស៊ីមកាតលេខ Siliver របស់ Smart និងគម្រោង Smart Thom Mong 52 សប្តាហ៍ឥតគិតថ្លៃ ។ ការកម្មង់ទុកមុននេះ មានចំនួន កំណត់។ធានាថាអ្នកកម្មង់ទុកមុន ពិតជាមិនខកចិត្តឡើយ!
គួរបញ្ជាក់ផងដែរថា កំពូលស្មាតហ្វូនត្រកូល Mate20 នេះជាកំពូលស្មាតហ្វូនដែលឆ្លាតជាង ឡូយជាង កាលីបជាង អស្ចារ្យជាង និងមានភាពច្នៃប្រឌិតខ្ពស់ជាងស្មាតហ្វូនដទៃ។ លោក Henry, Country Director របស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា“ មកទល់និងពេលនេះយើងទទួលបាន ចំណាត់ថ្នាក់លេខ 1 ពីប្រព័ន្ធផ្សព្វផ្សាយកំពូលៗល្បីៗជុំវិញពិភពលោក ចំនួន 16 ហើយយើងក៏មានសកម្មភាពទីផ្សារអស្ចារ្យៗនៅប្រទេសជាច្រើនផងដែរ។ មិនតែប៉ុណ្ណោះ យើងក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងសម្រាប់ការលក់ដំបូងនៅប្រទេសមួយចំនួននាពេលថ្មីៗនេះ។”










