ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    លោកជំទាវ ​ឱ វណ្ណឌីន ណែនាំពីរបៀបប្រើប្រាស់ឱសថព្យាបាលជំងឺកូវីដ-១៩ ប្រភេទ Molnupiravir សម្រាប់អ្នកជំងឺនៅក្នុងកម្រិតស្រាល និងមធ្យម (មានវីដេអូ)

    BY Khmernote Media January 26, 2022
    លោកជំទាវ ​ឱ វណ្ណឌីន ណែនាំពីរបៀបប្រើប្រាស់ឱសថព្យាបាលជំងឺកូវីដ-១៩ ប្រភេទ Molnupiravir សម្រាប់អ្នកជំងឺនៅក្នុងកម្រិតស្រាល និងមធ្យម (មានវីដេអូ)

    រាជធានីភ្នំពេញ៖ យោងតាមប្រសាសន៍របស់ លោកជំទាវ ​ឱ វណ្ណឌីន ​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ និងជា​ប្រធានគណៈកម្មការ​ចំពោះកិច្ចចាក់វ៉ាក់សាំង​បង្ការជំងឺ​កូវីដ១៩​ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា នៅក្នុងកិច្ចសម្ភាសតាមទូរស័ព្ទ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ណែនាំបន្ថែមពីការព្យាបាលជំងឺកូវីដ-១៩ ជាពិសេសកូវីដ អូមីក្រុងនៅតាមផ្ទះ។

    តាមរយៈនៃការសម្ភាស លោកជំទាវ បានមានប្រសាសន៍ “បច្ចុប្បន្ននេះ នៅលើកសកលលោកស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ ពិសេសពពួកមេរោគអូមីក្រុងនេះកំពុងតែសកម្ម ចម្លងពីប្រទេសមួយទៅប្រទេសមួយ ហើយយើងកំពុងបន្ត សង្កេតឃើញថា មកដល់ទល់ពេលនេះ បណ្ដាប្រទេសប្រហែល ១៦៨ប្រទេសហើយ នៅលើសាកលលោក ដែលបានរាយការណ៍ នៃការរកឃើញនៃវីរុសកូវីដ បំបម្លែងថ្មីអូមីក្រុង ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់​ ការពារខ្លួនឲ្យបានម៉ត់ចត់ ដើម្បីជៀសវាងពីការចម្លងគ្នានៅវីរុសកូវីដ-១៩ ប្រភេទអូមីក្រុងនេះ ហើយទន្ទឹមនឹងនេះ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យគ្រប់ៗគ្នា ទាំងអ្នកមិនបានចាក់ដូសទី១ អ្នកមិនទាន់ចាក់ដូសទី២ និងអ្នកដល់វេនត្រូវចាក់ដូសទី៣ ត្រូវមកចាក់ឲ្យបានគ្រប់គ្នា នៅតាមបណ្ដារាជធានី-ខេត្តទាំង២៥ “។

    លោកជំទាវ បានបន្តទៀតថា ” ទន្ទឹមនឹងនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារបស់យើង ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងខ្លាំងខ្លា ភាពបត់បែនន់ភ្លន់របស់នាយករដ្ឋមន្ត្រី ដោយសម្តេចបានកែតម្រូវ និងកែសម្រួលនៅការព្យាបាលអ្នកជំងឺកូវីដ-១៩ ជាពិសេសពពួកអូមីក្រុង ដែលបានអនុញ្ញាតអោយការសម្រាកព្យាបាល នៅតាមផ្ទះ ឬតាមសណ្ឋាគារ កន្លែងសមរម្យ សមស្របទៅតាមគោលការណ៍ប្រតិបត្តិ​ ហៅថា SOP ដែលបានដាក់ចេញឲ្យអនុវត្ត តាំងពីឆ្នាំ២០២១ ដោយគណៈកម្មការអន្តរក្រសួងប្រយុទ្ធទៅនឹងជំងឺកូវីដ-១៩រួចហើយនោះ ដូច្នេះការថែនាំ ព្យាបាលជំងឺកូវីដ-១៩ ដែលរួមទាំងមានប្រភេទដូចជា ដែលតា អាល់ហ្វា ឬអូមីក្រុងនេះ នៅតាមផ្ទះមួយចំនួននេះ​​ គឺសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមលោកមេត្តាយកចិត្តទុកដាក់ បន្តអនុវត្តឲ្យបានត្រឹមត្រូវ ទៅតាមគោលការណ៍ប្រតិបត្តិ ដែលបានធ្វើការណែនាំ ដោយគណៈកម្មការអន្តរក្រសួង ប្រយុទ្ធនិងជំងឺកូវីដ-១៩ ជាពិសេសសូមបងប្អូនអនុវត្ត នៅការដាក់ដោយឡែកពីក្រុមគ្រួសារឲ្យបានម៉ត់ចត់ជាទីបំផុត ដើម្បីជៀសវាងនៅការចម្លងបន្តគ្នានៅក្នុងក្រុមគ្រួសាររបស់ខ្លួន។ លោកជំទាវ បានឲ្យដឹងទៀតថា រាល់អ្នកជំងឺកូវីដ-១៩ ប្រភេទណាទេក្ដី ដែលមានវិជ្ជមានវីរុសកូវីដ-១៩​ ដែលតា​ អាល់ហ្វា ឬក៏អូមីក្រុង ក៏ការថែទាំ ពិនិត្យព្យាបាល ត្រូវតែអនុវត្តប្រតិបត្តិស្ដង់ដា ដូចដែលបានជម្រាបជូនខាងដើម ដូច្នេះអ្នកជំងឺត្រូវនៅដាច់ដោយឡែកជាមួយគ្រួសារ ត្រូវមានបន្ទប់មួយដាច់ពីគ្រួសារ ដោយមិនពាក់ព័ន្ធជាមួយសមាជិកគ្រួសារ សម្ភារប្រើប្រាស់ មិនត្រូវនៅជិតជាមួយគាត់ទេ អនុវត្តគម្លាតគ្នា ពី១ម៉ែត្រ កន្លះ ទៅ២ម៉ែត្រឡើងទៅ រក្សាអនាម័យឲ្យបានល្អ បុគ្គលមានវិជ្ជមានត្រូវប្រើបន្ទប់ទឹកឲ្យដាច់ដោយឡែកផងដែរ។ ”

    ក្នុងនោះលោកជំទាវ បានបន្ថែមថា សម្រាប់ការប្រើប្រាស់ឱសថអ្នកព្យាបាលជំងឺកូវីដ-១៩ នៅមានឱសថចេញថ្មីៗ ហើយឥឡូវមានឱសថថ្មីដែលហៅថា “ម៉ូលនូពីរ៉ាវា Molnupiravir” ដែលអាចមានការប្រើប្រាស់នៅលើអ្នកជំងឺមានវីរុសកូវីដ-១៩ អ្នកដែលប្រើឱសថនេះ ចាំបាច់ត្រូវមានការពិគ្រោះប្រឹក្សាយោលបល់​ ហើយក៏មានការចេញនៅវេជ្ជបញ្ជា មានការណែនាំត្រឹមត្រូវពីក្រុមគ្រូពេទ្យ ដើម្បីទទួលបានការណែនាំត្រឹមត្រូវ ពីរបៀបរបកប្រើប្រាស់ពពួកឱសថ Molnupiravir នេះ។ ការប្រើប្រាស់ឱសថ Molnupiravir សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងកម្រិតស្រាល និងមធ្យម ដោយឡែកអ្នកមានស្ថានភាពធ្ងន់ សូមកុំព្យាយាមព្យាបាលទុកអ្នកជំងឺនៅផ្ទះឲ្យសោះ ចាំបាច់ត្រូវនាំគាត់ទៅសម្រាបព្យាបាលនៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះបានទាន់ពេលវេលា ហើយជាងនេះទៅទៀត ប្រភេទឱសថ Molnupiravir គឺប្រើបានតែមនុស្សពេញវ័យ ចាប់ពី១៨ឆ្នាំឡើង សូមឲ្យមានការប្រុងប្រយ័ត្នប្រើប្រាស់ មុននឹងលេបមិនត្រូវឲ្យពោះទទេ ត្រូវផឹកទឹកឲ្យបានច្រើន និងត្រូវលេបម្ដងចំនួន ៤គ្រាប់ អាស្រ័យទៅលើកម្រិតនៃឱសថដែរ ប្រសិនបើឱសថនេះ មួយគ្រប់មានកម្រិត ២០០មីលីក្រាម សូមលេបម្ដងចំនួន ៤គ្រាប់ មួយថ្ងៃលេបតែ២ដងទេ រៀងរាល់​ ១២ម៉ោងម្ដង​ សូមលេប ៤គ្រាប់ ១២ពីម៉ោងក្រោយទៀតលេប ៤គ្រាប់ទៀត ហើយការប្រើប្រាស់សូមប្រើរយៈពេលតែ៥ថ្ងៃ ចំពោះស្ត្រីដែលបំបៅកូន និងស្ដ្រីដែលមានផ្ទៃពោះ គឺត្រូវបានជៀសវាង ព្រោះគេមិនទាន់សិក្សាបានថា ឱសថនេះ ប្រើប្រាស់នៅឡើយទេ និងសូមរក្សាឱសថប្រភេទនេះឲ្យបានល្អនៅក្នុងសីតុណ្ហភាពក្រោម ៣០អង្សាសេ ៕

    Share This Post: