បេឡាជាតិសន្តិសុខសង្គម ប្រកាសប្រឡងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាឲ្យចូលបម្រើការងារនៅបេឡាជាតិចំនួន ២០៨នាក់ សម្រាប់ឆ្នាំ២០២២
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ បេឡាជាតិសន្តិសុខសង្គម នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រឡងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ឲ្យចូលបម្រើការងារនៅបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) សម្រាប់ឆ្នាំ២០២២ ។

បេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស គឺគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានភារកិច្ចគ្រប់គ្រង និងចាត់ចែងផ្នែកទាំងអស់នៃរបបសន្តិសុខសង្គម។ គ្រឹះស្ថាន ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសរុបចំនួន ២០៨នាក់ ឲ្យបម្រើការងារនៅស្នាក់ការកណ្ដាលចំនួន ១៥២នាក់ និងបណ្ដាសាខាប.ស.ស ខេត្តចំនួន ៥៦នាក់។ បេក្ខជន-បេក្ខនារី ត្រូវមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៤០ឆ្នាំ គិតត្រឹមថ្ងៃឈប់ទទួលពាក្យ និងពុំមានឈ្មោះបម្រើការងារក្នុងក្របខណ្ឌរដ្ឋ (ជនពិការត្រូវបានលើកទឹកចិត្ត) ។ សូមទាញយកពាក្យស្នើសុំចុះឈ្មោះប្រឡងតាមរយៈតំណរភ្ជាប់នេះ https://drive.google.com/…/1QR5dnWJCWLsG3k3mQ…
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ៖ 012 259 014 / 077 242 475 / 010 464 089 / 070 300 614។
សូមអានសេចក្ដីប្រកាសលម្អិតរបស់ បេឡាជាតិសន្តិសុខសង្គម ដូចខាងក្រោម៖



