ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសេដ្ឋកិច្ច ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាឱ្យបម្រើការងារនៅលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម

    BY Khmernote Media January 31, 2022
    ក្រសួងសេដ្ឋកិច្ច ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាឱ្យបម្រើការងារនៅលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាឲ្យបម្រើការងារនៅលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម បានឲ្យជ្រាបថា៖

    ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវការជ្រើសរើសបេក្ខភាព ដែលមានចំណេះដឹងនិងជំនាញផ្នែកច្បាប់ ដើម្បីចូលបម្រើការងារជាបុគ្គលិកជាប់កិច្ចសន្យានៅលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ដែលបេក្ខជន/បេក្ខនារី ត្រូវមានគុណវុឌ្ឍិដូចខាងក្រោម៖

    -សញ្ញាបត្របរិញ្ញាបត្រនីតិសាស្ត្រឡើងទៅ
    -ចំណោះដឹងភាសាអង់គ្លេស ឬបារាំងស្ទាត់ជំនាញ
    -ឆន្ទៈមោះមុត តស៊ូ ព្យាយាមបំពេញការងារក្រោមគ្រប់លក្ខខណ្ឌទាំងអស់
    -ត្រូវមានអត្តចរិកនិងសីលធម៌រស់នៅល្អ
    -ត្រូវមានចំណេះដឹងផ្នែកកុំព្យូទ័រ (Microsoft Office, Internet and E-mail,…)។

    បេក្ខជន ឬបេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេបនិងឯកសារពាក់ព័ន្ធ មកលេខាធិការដ្ឋាន ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានអាសយដ្ឋានផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬតាមរយៈអ៊ីមែល៖ bunnarithsim@gmail.com ឲ្យបានត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ៕

    Share This Post: