ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាទទួលរងឥទ្ធិពលជាច្រើន អាចនឹងមានភ្លៀងធ្លាក់ស្ទើរគ្រប់ទីកន្លែង ចាប់ពីថ្ងៃទី៥ទៅ

    BY Khmernote Media February 1, 2022
    កម្ពុជាទទួលរងឥទ្ធិពលជាច្រើន អាចនឹងមានភ្លៀងធ្លាក់ស្ទើរគ្រប់ទីកន្លែង ចាប់ពីថ្ងៃទី៥ទៅ

    រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា៖

    – ពីថ្ងៃទី២-៣​ ខែកុម្ភៈ ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ

    – ពីថ្ងៃទី៤-៦ ខែកុម្ភៈ មានការកើតឡើងនូវឥទ្ធិពលពីរស្របគ្នា ពីទ្រនុងសម្ពាធខ្ពស់ចិន និងខ្យល់មូសុងឦសានក្នុងកម្រិតមធ្យម

    – ពីថ្ងៃទី៧-៨ ខែកុម្ភៈ ឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតខ្សោយ

    ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
    – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ °C
    – អាចមានភ្លៀងធ្លាក់ជាអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ដោយឡែកនៅថ្ងៃទី៥-៦ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមអាចពី ១៩-២២°C គួបផ្សំនិងខ្យល់ក្នុងល្បឿនមធ្យម។

    ២.បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
    – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C
    – អាចមានភ្លៀងធ្លាក់ជាអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ដោយឡែកនៅថ្ងៃទី៥-៦ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមអាចពី ១៨-២១°C គួបផ្សំនិងខ្យល់ក្នុងល្បឿនពីមធ្យមទៅខ្លាំង។

    ៣.តំបន់មាត់សមុទ្រ៖
    – សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
    – សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C
    – អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម៕

    Share This Post: