PR

កញ្ញ KRYSTAL បានបង្ហាញខ្លួនជាឯកអគ្គរដ្ឋទូតពិភពលោកដំបូងរបស់ CHARLES & KEITH នៅក្នុងយុទ្ធនាការនិទាឃរដូវឆ្នាំ ២០២២

BY
Liny Chan
February 1, 2022

សឹង្ហបុរី ២៧ មករា ២០២២ – ដើម្បីចាប់ផ្ដើមទំព័រឆ្នាំថ្មី CHARLES & KEITH បានបង្ហាញជូននូវយុទ្ធនាការនិទាឃរដូវឆ្នាំ ២០២២ ដែលមានកញ្ញ KRYSTAL ជាឯកអគ្គរដ្ឋទូតតំណាងពិភពលោកដំបូងរបស់ខ្លួន នាំមកនូវស្ទាយ៍ទាន់សម័យ និងភាពស្រស់ស្រាយរីករាយនៅក្នុងទឹកដីអច្ឆរិយៈពោរពេញដោយផ្កានារដូវនេះ។

ខូលិកសិននិទាឃរដូវ ២០២២ នេះបានឆ្លុះបញ្ចាំងពីសួនផ្កាដ៏រស់រវើកអមដោយពន្លឺព្រះអាទិត្យយ៉ាងទាក់ទាញ។ ក្នុងនោះមានការថតបង្ហាញផលិតផលដែលរំលេចដោយផ្កាពណ៌ភ្លឺស្រស់ស្រាយគួរឲ្យចាប់អារម្មណ៍នារដូវនេះ។ នេះជាការចាប់ផ្ដើមនៃយុទ្ធនាដំបូងបង្អស់របស់ Krystal ជាមួយនឹងម៉ាកយីហោចាប់តាំងពីនាងត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសកលដំបូង ត្រូវបានចូលរួមថតដោយ Yoon Jiyong នៅទីក្រុងសេអ៊ូល។

សម្រាប់យុទ្ធនាការនេះ តារាស្រីរូបនេះបានស្ថិតនៅក្នុងសួនដ៏គួរឱ្យទាក់ទាញមួយ ដោយបានបង្ហាញខ្លួនជានារីឡូយឆាយក្នុងឈុតសម្លៀកបំពាក់ជាមួយនឹងកាបូប ស្បែកជើងដែលមានពណ៌ភ្លឺចែងចាំងសាកសមឥតខ្ចោះ ដែលបានឆ្លុះបញ្ចាំងពីអារម្មណ៍តុបតែងខ្លួនប្រចាំថ្ងៃរបស់នាង។ “កាបូបដែលនាងខ្ញុំចូលចិត្តជាងគេគឺកាបូប Koa ពណ៌ស្រស់ៗ វាមានភាពទាក់ទាញបែបសាមញ្ញបំផុត ទាំងរូបរាង និងទំហំ ហើយពណ៌បៃតងនិងពណ៌ទឹកក្រូចបានបន្ថែមពន្លឺដ៏ស្រស់បំព្រងដល់គ្រប់សម្លៀកបំពាក់។ ខ្ញុំក៏ចូលចិត្តរូបផ្កាព្រីនបែបភីកសែលមិនសូវច្បាស់ដែលជាការបំផុសគំនិតពីវីដេអូហ្គេមទសវត្សរ៍ឆ្នាំ 90s ខ្ញុំគិតថាខ្លួនខ្ញុំផ្ទាល់អាចពាក់ស្បែកជើងចងខ្សែ Alex tie-up និងស្បែកជើងស៊ក clogs រូបផ្កាពេញមួយរដូវកាលតែម្ដង” ប្រសាសន៍របស់កញ្ញា Krystal។

កញ្ញា Krystal បានបង្ហាញកាបូប — the Koa — ដែលមានពណ៌បៃតងនិងពណ៌ទឹកក្រូចស្រស់ស្រាយសាកសមសម្រាប់រដូវកាលនេះ។ កាបូបបែបអតីតកាលដ៏ប្លែកភ្នែកនេះមានរាងជ្រុងដូចជាប្រអប់អមជាមួយនឹងគន្លឹះធំមួយ៖ នេះហើយជាកាបូបដែល Krystal តែងតែជ្រើសរើសនៅពេលដែលនាងចង់តុបតែងលម្អខ្លួនបែបទាន់សម័យជាមួយសំលៀកបំពាក់សាមញ្ញៗរបស់នាង។ កាបូបដែលទទួលបានការបំផុសគំនិតពីទសវត្សរ៍ឆ្នាំ 2000 ផ្សេងទៀតក៏ត្រូវបានដាក់បង្ហាញខ្លួនជាលើកដំបូងនៅក្នុងយុទ្ធនាការនេះដែរ រួមមានកាបូបស្ពាយ mini Aspen និង sculptural top-handle hobo bag ដែល កញ្ញា Krystal បានស្ពាយនៅលើស្មាបានបន្ថែមសោភ័ណភាពទៅដល់សម្លៀកបំពាក់របស់នាង។

តារាស្រីរូបនេះបានពាក់ស្បែកជើងម៉ូដថ្មីៗរបស់ CHARLES & KEITH ថតរូបនៅលើសាឡុងអមដោយផ្កាចម្រុះយ៉ាងស្រស់ប្រណិត ក្នុងនោះរួមមាន៖ ស្បែកជើងរាប ស្បែកជើងស៊ក និងស្បែកជើងជិតមុខ មានព្រីនរូបផ្កាដែលបង្ហាញពីអារម្មណ៍ស្រស់ស្រាយនៃនិទាឃរដូវ។ ម៉ូដស្បែកជើងដែល Krystal តែងតែជ្រើសរើសសម្រាប់រដូវក្ដៅគឺស្បែកជើង chunky Alex មានកែងក្រាស់ រចនាជាមួយនឹងខ្សែចងកជើង សាកសមពាក់ជាមួយរ៉ូបខ្លីដែលជាស្ទាយ៍ប្រចាំខ្លួនរបស់នាងបែបសាមញ្ញហើយឡូយឆាយ។
ខូលិកសិននិទាឃរដូវ ២០២២ នេះនឹងចាប់ដាក់លក់តាមបណ្ដាហាង និង តាមរយៈអនឡាញនៅពាក់កណ្ដាលខែ កុម្ភះ។



About CHARLES & KEITH
CHARLES & KEITH is the go-to fashion label for stylish urbanites, recognized for its curated collections of relevant designs. Founded in 1996 by entrepreneurs Charles Wong and Keith Wong with the purpose to spark joy and confidence in fashion-forward women by providing footwear designs that are versatile and appeal to on-trend sensibilities, the brand has evolved to offer a full-fledged line of footwear, bags, eyewear, accessories and costume jewellery.

Anchored by its four brand values – Experimental, Desirable, Curated and Modern – CHARLES & KEITH aims to celebrate and inspire women every day. With over 600 brick-and-mortar stores in its global network, CHARLESKEITH.COM extends the brand’s reach through the United States of America, Asia Pacific and Europe.

Share This Post: