ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះផ្ទះឈើមួយកន្លែង នៅចំណុចវិថីសម្តេចមុនីរ៉េត សង្កាត់ផ្សារដើមគរ បណ្ដាលអោយមានមនុស្សចំនួន ៤នាក់រងរបួសធ្ងន់ស្រាល
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ០២៖១០ នាទីទៀបភ្លឺ ថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណុច ផ្លូវ២១៧ វិថីសម្តេចមុនីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

+ ម្ចាស់ទីតាំងឈ្មោះ: គ្មាន ។
– មុខរបរ: គ្មាន ។
– មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
– ប្រភេទសំណង់: ផ្ទះថ្មក្រោម ឈើលើទំហំ ១២x១៥ម៉ែត្រ ។
– ខូចខាតសម្ភារៈ: ផ្ទះឈើផ្នែកខាងលើអស់ទាំងស្រុង ។
– ស្លាប់មនុស្ស : គ្មាន ។
– របួសមនុស្ស: ចំនួន ០៤នាក់ របួសធ្ងន់ចំនួន ០២នាក់ របួសស្រាលចំនួន ០២នាក់ ។
+ កងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តរបស់ការិយាល័យអគ្គិភ័យចំនួន ២១ គ្រឿង ប្រើប្រាស់ទឹកអស់ ៣០រថយន្ត ស្មើរនឹង ១២០ម៉ែត្រគូប។
+ រថយន្តជំនួយអន្តរាគមន៍៖
-រថយន្តក្រសួងមហាផ្ទៃចំនួន ០២គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន ០២រថយន្ត ស្មើនឹង ០៨ ម៉ែត្រគូប ។
-រថយន្តទីក្រុងអូឡាំព្យាចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ០២រថយន្ត ស្មើរនឹង ០៨ ម៉ែត្រគូប ។
-រថយន្តក្រុមហ៊ុនOCIC ជ្រោយចង្វារ ចំនួន ០៧គ្រឿងប្រើប្រាស់ទឹកអស់ ០៧រថយន្ត សើ្មនឹង ២៨ ម៉ែត្រគូប ។
-រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើបាស់ទឹកអស់ ០១ រថយន្ត ស្មើនឹង ០៤ ម៉ែត្រគូប ។
– ពន្លត់ចប់៖ នៅម៉ោង ០៣៖៣០ នាទីទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល ៕










ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ