រួសរាន់ឡើង! ឯកឧត្តម ស សុខា ផ្ដល់ជូនអាហារូបករណ៍១០០% សិក្សានៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំចំនួន ១១កន្លែង
រាជធានីភ្នំពេញ៖ យោងតាមកណនីហ្វេស ប៊ុកផ្ទាល់របស់ ឯកឧត្តម ស សុខា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្ដល់ជូនអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ សិក្សានៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ចំនួន ១១កន្លែង សម្រាប់ឆ្នាំសិក្សា២០២១-២០២២។

ក្រុមការងារអាហារូបករណ៍ ស សុខា មានកិត្តិយស សូមជូនដំណឹងដល់សិស្ស-និស្សិត ទាំង០៣ខេត្ត (ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ) និងសិស្ស-និស្សិតទូទាំងប្រទេស ពិសេសសិស្ស-និស្សិត ដែលមានជីវភាពខ្វះខាតមេត្តាជ្រាបថា៖ ក្រុមការងារអាហារូបករណ៍ ក្រោមការឧបត្ថម្ភ និងគាំទ្រ ឯកឧត្តម ស សុខា និង លោកជំទាវ កែវ សួនសុភី បានសហការជាមួយ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំ២០២១-២០២២ មានថ្នាក់បរិញ្ញាបត្រចំនួន ១១កន្លែង ចាប់ផ្តើមទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។
ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម៖


