ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ ចាត់វិធានជាបន្ទាន់ ចំពោះការរកឃើញករណីកូវីដ-១៩ បំប្លែងខ្លួនថ្មីជាបន្តបន្ទាប់លើបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍

    BY Khmernote Media February 7, 2022
    រដ្ឋបាលរាជធានីភ្នំពេញ ចាត់វិធានជាបន្ទាន់ ចំពោះការរកឃើញករណីកូវីដ-១៩ បំប្លែងខ្លួនថ្មីជាបន្តបន្ទាប់លើបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំ ស្តីពីការចាត់វិធានជាបន្ទាន់ ចំពោះការរកឃើញករណីកូវីដ-១៩ បំប្លែងខ្លួនថ្មីជាបន្តបន្ទាប់លើបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍។

    ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីក្រុមគ្រូពេទ្យបានចុះយកសំណាកក្នុងចំណោមក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ដែលកំពុងប្រមូលផ្ដុំតវ៉ាសម្ដែងមតិដោយខុសច្បាប់ នៅលើសួនច្បារសាធារណៈ និងនៅតាមដល់ផ្លូវសាធារណៈ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យស័គ្ម្រចិត្តសម្តេចតេជោ TYDA បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ មេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុងជាបន្តបន្ទាប់ ដែលគ្រាន់តែក្នុងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ មានករណីវិជ្ជមានថ្មីរហូតដល់ទៅ ២៩នាក់ជាចំនួនដ៏ច្រើនគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង។

    ចំពោះមុខ ដើម្បីរក្សាថែរក្សាអាយុជីវិតក្រុមបាតុករ និងក្រុមគ្រួសារសាច់ញាតិ ក៏ដូចជាដើម្បីចៀសវាងសោកនាដកម្មនៃការឆ្លងរាលដាលធ្ងន់ធ្ងរទៅក្នុងសហគមន៍ជាទ្រង់ទ្រាយធំ ជាពិសេសធានាបាននូវការរស់នៅតាមគន្លងប្រក្រតីភាពថ្មី គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានីភ្នំពេញ សូ​មធ្វើការណែនាំដូចខាងក្រោម៖

    ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

    Share This Post: