ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ហាមឃាត់គណនីហ្វេសប៊ុក កំពុងផ្សព្វផ្សាយលក់ឱសថ និងស្ព្រៃបាញ់ច្រមុះប្រភេទនេះ ដែលគ្មានលេខបញ្ជិកា

    BY Khmernote Media February 8, 2022
    ក្រសួងសុខាភិបាល ហាមឃាត់គណនីហ្វេសប៊ុក កំពុងផ្សព្វផ្សាយលក់ឱសថ និងស្ព្រៃបាញ់ច្រមុះប្រភេទនេះ ដែលគ្មានលេខបញ្ជិកា

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុក​ ដែលកំពុងផ្សព្វផ្សាយ​លក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។

    ដោយក្រសួងសុខាភិបាលសូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញបណ្ដាញសង្គមហ្វេស ប៊ុក មានគណនីឈ្មោះ ត្រាមេឌកម្ពុជា កំពុងផ្សព្វផ្សាយលក់ឱសថ Neasa Capsule និងស្ព្រៃបាញ់ច្រមុះ Neasa គ្មានលេខបញ្ជិកា និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

    ដើម្បិជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលឱសថ គ្មានលេខទិដ្ឋាការ ឬបញ្ជិកា ពីក្រសួងសុខាភិបាលខាងលើជាបន្តទៀត ព្រោះផលិតផលទាំងនេះគ្មានប្រភពច្បាស់លាស់ ដែលមិនអាចធានាបាននូវគុណភាព និងសុវត្ថិភាពបានឡើយ។

    ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេស ប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀតដែលបាន នឹងកំពុងផ្សព្វផ្សាយលក់ផលិតផលទាំងនេះទៅតាមច្បាប់ស្ដីពីច្បាប់វិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន ៕

    ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    Share This Post: