ហេតុអ្វីបានជាយើងត្រូវជ្រើសរើសអាហារដែលមានស្តង់ដារសុវត្ថិភាព?
- BY
- Liny Chan
- February 9, 2022
នៅពេលដែលលោកអ្នកទិញអាហារនានា ជាពិសេស អាហារកញ្ចប់ និងអាហារកំប៉ុង តើលោកអ្នក ធ្លាប់ដែលពិនិត្យមើលនៅលើសម្បកវេចខ្ចប់ដែរឬទេ ពិសេសគឺស្តង់ដារសុវត្ថិភាព ចំណីអាហារ ដូចជា BRC, HACCP និង GMP ? តើស្តង់ដារទាំងនេះ មានសារៈសំខាន់ដូចម្តេច ហើយតើវាមានន័យដូចម្តេច ប្រសិនបើមានការដាក់ឡូហ្គោស្តង់ដារទាំងនោះនៅលើសម្បកវេចខ្ចប់?

ដូចដែលលោកអ្នកជ្រាបមកហើយថា អាហារគឺជាតម្រូវការចម្បងសម្រាប់ទ្រទ្រង់ជីវិត។ ការបរិភោគអាហារមិនត្រឹមត្រូវ កង្វះអនាម័យ និងគ្មានសុវត្ថិភាព អាចធ្វើអោយមានគ្រោះថ្នាក់ដល់សុខភាព ដូចជាករណីដែលធ្លាប់លឺកន្លងមកទាក់ទងនឹងការពុលអាហារ រឺឆ្លងរោគ កើតជំងឺផ្សេងដែលបណ្តាលមកពីអាហារដែលខ្វះអនាម័យជាដើម។ រីឯការបរិភោគអាហារដែលមានអនាម័យ និងសុវត្ថិភាព មិនត្រឹមតែផ្តល់ជូនរាងកាយយើងនូវជីវជាតិ និងថាមពលប៉ុណ្ណោះទេ តែក៏នាំមកនូវភាពរីករាយផងដែរ។
ហេតុនេះហើយ ទើបសហគ្រាស ឧស្សាហកម្មផ្នែកម្ហូបអាហារ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតដើម្បីធានាអោយបាន នូវគុណភាព អនាម័យ និង សុវត្ថិភាពម្ហូបអាហារ ដែលគេផលិតនិងចែកចាយសម្រាប់អ្នកបរិភោគ ដោយគោរពតាមគោលការស្តង់ដាសុវត្ថិភាពម្ហូបអាហារ របស់ទីភ្នាក់ងារអន្តរជាតិ ដូចជា BRC, HACCP និង GMP ជាដើម។ ការទទួលបានស្តង់ដាទាំងនេះ បញ្ជាក់ថារាល់ផលិតផលម្ហូបអាហាររបស់ក្រុមហ៊ុន សហគ្រាសនោះ គឺជាអាហារដែលមានគុណភាព និងសុវត្ថិភាព។

បច្ចុប្បន្ន មានផលិតផលអាហារជាច្រើនកំពុងចរាចរណ៍នៅលើទីផ្សារ។ ថ្មីៗនេះ ក៏មានស្ករគ្រាប់ Frutati កញ្ចប់ថ្មី 500 រៀល របស់ក្រុមហ៊ុន អេប្រាធីហ៊្វូដ (ខេមបូឌា) ផងដែរ។ ស្ករគ្រាប់Frutati មិនត្រឹមតែជាស្ករគ្រាប់ ដែលមានរសជាតិផ្លែឈើក្នុងស្រុកដ៏ឆ្ងាញ់ប៉ុណ្ណោះទេ ស្ករគ្រាប់នេះថែមទាំងជាស្ករគ្រាប់ដែលផលិតឡើងដោយយកចិត្តទុកដាក់ ទៅលើសុខុមាលភាព និងសុវត្ថិភាពរបស់អ្នកញ៉ាំ ទៀតផង។ ជាក់ស្តែង ក្នុងរយៈពេលបីឆ្នាំជាប់គ្នា ក្រុមហ៊ុនអេប្រាធីហ៊្វូដ (ខេមបូឌា) ទទួលបានចំណាត់ថ្នាក់ AA ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតរបស់ស្តង់ដាចំណីអាហារពិភពលោក BRC។
ដោយយោងទៅលើរសជាតិដ៏ឆ្ងាញ់ប្លែក បែបផ្លែឈើក្នុងស្រុក និងគុណភាពរបស់ផលិតផល បូករួមនឹងសក្តានុពលទីផ្សារ ស្ករគ្រាប់ហ៊្រ្វូតាទី កញ្ចប់ថ្មី 500 រៀល ត្រូវបានសម្ពោធនិងដាក់លក់នៅលើទីផ្សារ ចាប់ពីថ្ងៃនេះតទៅ។ អតិថិជនគ្រប់គ្នា អាចស្វែងរកស្ករគ្រាប់ Frutati កញ្ចប់ថ្មី 500 រៀល នៅតាមផ្សារទំនើប និងតូបលក់ឥវ៉ាន់ចាប់ហួយនានា រឺមួយក៏អាចទំនាក់ទំនងមកក្រុមហ៊ុនដោយផ្ទាល់ សម្រាប់ការលក់ដុំនិងរាយ តាមរយៈទូរសព្ទលេខ 087 300 040 088 8 300 040/ 078 300 083។
សូមបញ្ជាក់ផងដែរថា ស្ករគ្រាប់ហ៊្រ្វូតាទី ត្រូវបានដាក់លក់នៅលើទីផ្សារដោយជោគជ័យនាពេលកន្លងមករួចទៅហើយ និងត្រូវបានទទួលស្គាល់ដោយអតិថិជន នូវរសជាតិដ៏ឆ្ងាញ់ប្លែករបស់ស្ករគ្រាប់នេះ បែបផ្លែឈើក្នុងស្រុក ដូចជារសជាតិអំពិលហឹរ រសជាតិគូលែនព្រៃអំបិលទេស រសជាតិត្របែកអំបិលម្ទេស រសជាតិព្រីង និងរសជាតិក្រូចពោធិ៍សាត់លាយអំបិល។ ស្ករគ្រាប់ Frutati កញ្ចប់ថ្មី 500រៀល ឆ្ងាញ់ ងាយស្រួលដាក់តាមខ្លួន៕

- Share This Post:






