ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ២នាក់បន្ថែមទៀតកាលពីម្សិលមិញនេះ

    BY Khmernote Media February 9, 2022
    រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ២នាក់បន្ថែមទៀតកាលពីម្សិលមិញនេះ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ បានឲ្យដឹងថា អាជ្ញាធរបានបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង សរុប២នាក់ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២។ ជាថ្មីម្តងទៀត រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ សូមគោរពអញ្ជើញ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទៅទទួលការចាក់វ៉ាក់សាំងឱ្យគ្រប់ៗគ្នា ។ ទី២ សូមបន្តអនុវត្ត នៅវិធានការ ៣កុំ ៣ការពារ ឱ្យបានត្រឹមត្រូវ ។

    គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 121,983នាក់, ករណីជាសះស្បើយសរុប 118,286នាក់ និងស្លាប់សរុប 3,015នាក់៕​​

    Share This Post: