ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកផ្ទះចេះតែឆ្ងល់ ទៅលក់ដូរអត់ឃើញសល់លុយសោះ តាមពិតពួកគាត់សម្ងំធ្វើបែបនេះសោះ

    BY Khmernote Media February 10, 2022
    អ្នកផ្ទះចេះតែឆ្ងល់ ទៅលក់ដូរអត់ឃើញសល់លុយសោះ តាមពិតពួកគាត់សម្ងំធ្វើបែបនេះសោះ

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៥:១០នាទីរសៀល​កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ និងគណៈកម្មាការផ្សារចាស់ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបល្បែងស៊ីសង ប្រភេទលេងបៀរ​ នៅចំណុចតូបលេខ៥២៤, ៥២៥, ៧៣, ៥០២ និងឃាត់ខ្លួនមនុស្សចំនួន០៩នាក់ ព្រមទាំងដកហូតវត្ថុតាង បៀរចំនួន ១៧ហ៊ូ។

    បច្ចុប្បន្នកម្លាំងអ្នកញៀនល្បែងទាំង០៩នាក់ត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញសាកសួរចម្លើយ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

    Share This Post: