ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកដ្ឋានពន្ធដារ កំណត់អត្រាការប្រាក់ទីផ្សារសម្រាប់ប្រាក់កម្ចី ឆ្នាំ២០២១

    BY Khmernote Media February 10, 2022
    អគ្គនាយកដ្ឋានពន្ធដារ កំណត់អត្រាការប្រាក់ទីផ្សារសម្រាប់ប្រាក់កម្ចី ឆ្នាំ២០២១

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីកម្រិតអត្រាការប្រាក់ទីផ្សារសម្រាប់ប្រាក់កម្ចីឆ្នាំ២០២១។

    អនុលោមតាមបទប្បញ្ញត្តិនៃជំពូកទី៣ ប្រការ ១៥នៃប្រកាសលេខ ៥៤៣ សហវ.ប្រក ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីពន្ធលើប្រាក់បៀវត្ស និងសេចក្ដីណែនាំលេខ ៧០១៥ អពដ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ស្ដីពីការអនុវត្តកាតព្វកិច្ចកាត់ទុកពន្ធលើអត្ថប្រយោជន៍បន្ថែមលើការផ្ដល់ប្រាក់កម្ចីដល់និយោជិត អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការកំណត់អត្រាការប្រាក់ទីផ្សារសម្រាប់ប្រាក់កម្ចីឆ្នាំ២០២១ ដោយផ្អែកលើការគណនាមធ្យម នៃមធ្យមភាគអត្រាប្រាក់ឲ្យខ្ចីប្រចាំឆ្នាំរបស់ធនាគារពាណិជ្ជធំៗ ក្នុងស្រុកចំនួន ១០(ដប់) ដូចខាងក្រោម៖

    -៨,៨៧% ក្នុងមួយឆ្នាំ ចំពោះប្រាក់រៀល
    -៨,២៨% ក្នុងមួយឆ្នាំ ចំពោះប្រាក់ដុល្លារអាមេរិក។

    អគ្គនាយកដ្ឋានពន្ធដារ សូមបញ្ជាក់បន្ថែមថា​ អត្រាការប្រាក់ខាងលើនេះប្រើប្រាស់ក្នុងគោលដៅអនុវត្តកាតព្វកិច្ចលើអត្ថប្រយោជន៍លើការផ្ដល់ប្រាក់ឲ្យនិយោជិតខ្ចីតែប៉ុណ្ណោះ។

    អាស្រ័យហេតុនេះគ្រប់អង្គភាពពន្ធដារ និងគ្រប់សហគ្រាសជាអ្នកជាប់ពន្ធទាំងអស់ ត្រូវអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕

    ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ General Department of Taxation

    Share This Post: