ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ រកឃើញទំនិញប្រភេទសាច់បង្កកគ្មានប្រភពឯកសារច្បាស់លាស់ប្រមាណ ៣.៦តោន និងបង្គាមានចាក់សារធាតុចាហួយជាង៤០គីឡូក្រាម ត្រូវបានឃាត់ទុកនៅទីតាំងមួយកន្លែងក្នុងរាជធានីភ្នំពេញ

    BY Khmernote Media February 12, 2022
    មន្ត្រីជំនាញ រកឃើញទំនិញប្រភេទសាច់បង្កកគ្មានប្រភពឯកសារច្បាស់លាស់ប្រមាណ ៣.៦តោន និងបង្គាមានចាក់សារធាតុចាហួយជាង៤០គីឡូក្រាម ត្រូវបានឃាត់ទុកនៅទីតាំងមួយកន្លែងក្នុងរាជធានីភ្នំពេញ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ក្រោមការដឹកនាំសម្របសម្រួលដោយលោក ង៉ែត ចេក អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ បានចុះអង្កេតតាមដាន និងរកឃើញនូវមុខសញ្ញាផលិតផលសាច់បង្កកជាប្រភេទជើងមាន់ ជើងទា ប្រហិតសាច់ និងគ្រឿងសមុទ្រ។

    ដែលពុំមានបញ្ជាក់ពីកាលបរិច្ឆេទផលិត សុពុលភាព បិទស្ទីកឃ័រក្រដាសបន្លំលើបាកូដ មិនមានឯកសារ និងប្រភពច្បាស់លាស់ប្រមាណ ៣.៦តោន។ ទំនិញទាំងនេះត្រូវបានមន្ត្រីសាខា ក.ប.ប.រាជធានីភ្នំពេញ ធ្វើការឃាត់ទុកបណ្តោះអាសន្ននៅទីតាំងស្តុកចែកចាយនោះ និងបញ្ជូនគំរូមួយចំនួនមកនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីធ្វើតេស្តវិភាគស្វែងរកសារធាតុគីមីហាមឃាត់នានា។

    ក្នុងប្រតិបត្តិការនេះដែរ មន្ត្រីជំនាញបានរកឃើញ និងដកហូតបង្គាមានចាក់សារធាតុចាហួយ (CMC) នៅលើក្បាលបង្គាចំនួន៤៧.៥គីឡូក្រាម នៅទីតាំងដដែល ចំណែកឯម្ចាស់ទីតាំងត្រូវបានអញ្ជើញមកបំភ្លឺនៅសាខា ក.ប.ប. រាជធានីភ្នំពេញ ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: