ក្រសួងសុខាភិបាល ណែនាំរំលឹក ៨ចំណុច ពង្រឹងការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ
នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ក្រសួងសុខាភិបាល ផ្អែកលើស្ថានភាពវិវត្តន៍នៃវីរុសកូវីដ-១៩ បំប្លែងថ្មី ជាពិសេសប្រភេទអូមីក្រុង នៅតាមបណ្តាប្រទេសនៅលើពិភពលោក ព្រះរាជាណាចក្រកម្ពុជា ក៏មានការរកឃើញជាបន្តបន្ទាប់នូវអ្នកវិជ្ជមានវីរុសអូមីក្រុង ដែលរហូតមកដល់បច្ចុប្បន្នមិនថានៅក្នុងប្រទេសកម្ពុជា ឬនៅលើសាកលលោក វីរុសអូមីក្រុងនេះ បានគ្របដណ្តប់លើវីរុសអាល់ហ្វា និងដែលតា ស្ទើរតែទាំងអស់ទៅហើយ ហើយការចម្លងនៃវីរុសអូមីក្រុង ក៏មានសភាពលឿនជាងប្រភេទដែលតា ដែលនឹងអាចបង្កឲ្យមានបញ្ហាសុខភាពសាធារណៈធ្ងន់ធ្ងរប្រសិនបើមិនបានបង្កើនការការពារខ្លួនគ្រប់គ្នាទេនោះ ហើយការចម្លងនឹងអាចទៅហួសបន្ទាត់ក្រហមដែលអាចនឹងមានការស្លាប់បាត់បង់ជីវិតបាន បើទោះបីជាអ្នកឆ្លងអូមីក្រុងនេះ មានសភាពដូចជាស្រាលជាងដែលតាបន្តិចក៏ដោយ តែការស្លាប់បាត់បង់ជីវិតដោយសារអូមីក្រុងនេះ បានកើតមាននៅតាមបណ្តាប្រទេសនានានៅលើសកលលោករួចទៅហើយដែរ។

ដោយសារការកើនឡើងជាបន្តបន្ទាប់នូវចំនួនអ្នកឆ្លងអូមីក្រុងនៅក្នុងប្រទេសកម្ពុជា ហើយវីរុសអូមីក្រុងនេះ ក៏កំពុងតែចរាចរយ៉ាងសកម្មនៅក្នុងសហគមន៍យើងផងដែរនោះ ក្រសួងសុខាភិបាលសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋមួយចំនួនបានធ្វើតេស្តរហ័សដោយខ្លួនឯងរកឃើញវិជ្ជមានកូវីដ-១៩ និងបានអនុវត្តធ្វើការព្យាបាលនៅតាមផ្ទះ ប្រសិនបើស្រាលៗមិនមានរោគសញ្ញាធ្ងន់ធ្ងរនោះ ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការតាមដានការអនុវត្តស្របតាមនីតវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ និងការណែនាំរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ដែលនីតិវិធីនេះ តម្រូវឲ្យមានវិធានសុខាភិបាលចាំបាច់ និងលក្ខខណ្ឌមួយចំនួនដែលត្រូវគោរពប្រតិបត្តិជាប្រចាំដូចខាងក្រោម៖
