PR
ក្រុមហ៊ុន JCRI ដាក់សម្ភោធជាផ្លូវការអគារសិក្សាថ្មីជូនសិស្សានុសិស្សនៅ អនុវិទ្យាល័យ ព្រះពុទ្ធមានសិរី ក្នុងខេត្តកំពង់ស្ពឺ
BY Khmernote Media
November 5, 2018
កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ក្រុមហ៊ុន JCRI សហការណ៍ជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធី សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា មួយខ្នងពីរបន្ទប់ សម្រាប់អនុវិទ្យាល័យព្រះពុទ្ធមានសិរី ស្ថិតនៅភូមិទឹកថ្លា ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។


គួររំលឹកផងដែរ កាលពីឆ្នាំ២០១៧ ក្រុមការងារ G fund បានគៀងគរថវិការតាមរយៈការប្រគុំតន្រ្តីដើម្បីយកទៅសាងសង់សាលារៀន ពេលនេះដូចការរំពឹងទុក G fund , លោក Ngoun Chan Davith , G PARK Energy Drink Cambodia, JCRI សូមធ្វើការប្រគល់ជូន សាលាមួយខ្នងនេះជាផ្លូវការជូនដល់ រដ្ឋបាលខេត្តកំពង់ស្ពឺប្រើប្រាស់និងបម្រើជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋស្រុកភ្នំស្រួច ចាប់ពីពេលនេះតទៅ ។
#gfund
#gpark
#jcri
#phnomsrouch
#donation








