ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន សម្រេចលើកពេលនៃការជួបជុំជាមួយសិស្សនិទ្ទេស A

    BY Khmernote Media February 15, 2022
    សម្ដេចតេជោ ហ៊ុន សែន សម្រេចលើកពេលនៃការជួបជុំជាមួយសិស្សនិទ្ទេស A

    រាជធានីភ្នំពេញ៖ ដោយសារកូវីដ-១៩ មេរោគបម្លែងថ្មី«អូមីក្រុង»កំពុងរាលរាលដាលនៅទីក្រុងភ្នំពេញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចលើកពេលនៃការជួបជុំជាមួយសិស្សនិទ្ទេស A ដែលគ្រោងធ្វើនៅថ្ងៃ២៨ ខែកុម្ភ: ឆ្នាំ២០២២ ទៅពេលក្រោយវិញ ដោយសារកូវីដ-១៩មេរោគបម្លែងថ្មីឈ្មោះថា «អូមីក្រុង»បាននិងកំពុងរីករាលដាលនៅ ទីក្រុងភ្នំពេញនោះ។

    នៅលើផេកផ្លូវការ នាព្រលប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ បានសរសេរថា ដោយសារកូវីដ-១៩ មេរោគបម្លែងថ្មីឈ្មោះថា «អូមីក្រុង» បាននិងកំពុងរីករាលដាលនៅទីក្រុងភ្នំពេញ។ ដើម្បីសុវត្ថិភាពសម្រាប់ចៅៗសិស្សនិទ្ទេសA និងអ្នកចូលរួម ខ្ញុំសម្រេចចិត្តលើកពេល នៃការជួបជុំជាមួយសិស្សនិទ្ទេសAដែលគ្រោងធ្វើនៅថ្ងៃ២៨ ខែកុម្ភ: ឆ្នាំ២០២២ ទៅពេលក្រោយវិញ ។ សម្ដេចតេជោបន្តថា រក្សាជីវិត និងសុខភាពគឺកិច្ចការចម្បងរបស់យើងទាំងអស់គ្នានាពេលនេះ។ រក្សាបានជីវិត និងមានសុខភាពល្អ មិនខ្វះទេពេលវេលានៃការជួបជុំ។សង្ឃឹមថាចៅៗ និងក្រុមគ្រួសារនឹងមានកា រយោគយល់នូវការលំបាកនេះ៕

    Share This Post: