ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកុម្ភៈនេះ កម្ពុជា នឹងទទួលឥទ្ធិពលសម្ពាធទាបពីឥណ្ឌូនេស៊ី និងឥណ្ឌា អាចបណ្ដាលអោយតំបន់ខ្លះមានភ្លៀងច្រើន

    BY Khmernote Media February 15, 2022
    ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកុម្ភៈនេះ កម្ពុជា នឹងទទួលឥទ្ធិពលសម្ពាធទាបពីឥណ្ឌូនេស៊ី និងឥណ្ឌា អាចបណ្ដាលអោយតំបន់ខ្លះមានភ្លៀងច្រើន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២​ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យជ្រាបថា៖

    ក្នុងសប្ដាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលសម្ពាធទាប (ឥណ្ឌូនេស៊ី និងឥណ្ឌា) ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ទន្ទឹមនោះក៏នឹងអាចកើតមានឡើងនូវសម្ពាធទាបតូចៗជាលក្ខណៈឡូកាល់ (Local) ដោយអន្លើផងដែរ។

    ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

    ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
    -សីតុណ្ហភាពអប្បបរមាមានពី ២២-២៥ °C
    -សីតុណ្ហភាពអតិបរមាមានពី ៣២-៣៤ °C
    -អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរជាទូទៅលាយឡំនឹងផ្គររន្ទះ។ ក្នុងនោះខេត្តកំពង់ធំ , កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ និងប៉ៃលិន អាចមានភ្លៀងច្រើនដោយអន្លើ។

    ២.បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    -សីតុណ្ហភាពអប្បបរមា មានពី ២១-២៤ °C
    -សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
    -អាចមានភ្លៀង ក្នុងកម្រិតពីតិចទៅមធ្យមលាយឡំនឹងផ្គររន្ទះ ។

    ៣.តំបន់មាត់សមុទ្រ៖
    -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
    -សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
    -អាចមានភ្លៀង ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំនឹងផ្គររន្ទះ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: