មន្ទីរសាធារណការខេត្តសៀមរាប ផ្អាកការធ្វើចរាចរណ៍តាមបណ្ដោយផ្លូវស៊ីវត្ថា រយៈពេល ២ម៉ោង ដើម្បីបង្ហោះដ្រូនចងក្រងទុកជាឯកសារគម្រោង កែលម្អផ្លូវស៊ីវត្ថា
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប ចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកការធ្វើចរាចរណ៍តាមបណ្ដោយផ្លូវស៊ីវត្ថា រយៈពេល២ម៉ោង ចាប់ពីម៉ោង ៩៖០០ព្រឹក ដល់ម៉ោង ១១៖០០ថ្ងៃត្រង់ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុននេះ។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បណ្ដាលស្ថាប័នរដ្ឋ ក្រុមហ៊ុន គ្រឹះស្ថានឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា៖ គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រុង ក្រោមកម្ចីឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ចប់ការកែកម្អផ្លូវស៊ីវត្ថា ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
ដើម្បីបង្កលក្ខណៈឲ្យធនាគារអភិវឌ្ឍន៍អាស៊ី អាចចងក្រងទុកជាឯកសារគម្រោង ការកែលម្អផ្លូវស៊ីវត្ថានេះ ដោយប្រើប្រាស់ដ្រូន (Drone) បង្ហោះពីលើបណ្ដោយផ្លូវទាំងមូល មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នឹងធ្វើការផ្អាកចរាចរណ៍តាមបណ្ដោយផ្លូវស៊ីវត្ថា ចាប់ពីភ្លើងស្ដុបសណ្ឋាគារសុខាអង្គរ(ផ្លូវជាតិលេខ៦) ដល់រង្វង់មូលនាគបាញ់ទឹក(ផ្លូវជាតិលេខ ៦៣) រយៈពេល២ម៉ោង ចាប់ពីម៉ោងចាប់ម៉ោង ៩៖០០នាទីព្រឹក ដល់ម៉ោង ១១៖០០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ និងទីតាំងមួយចំនួនផ្សេងទៀតក្នុងករណីចាំបាច់។ មន្ទីរសង្ឃឹមយ៉ាងមុតមាំថា បងប្អូនអាជីវករទាំងអស់តាមបណ្ដោយផ្លូវនេះនឹងចូលរួមសហការ ព្រមទាំងយោគយល់ក្រុមការងារ ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប