ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន DKSH Cambodia ជាក្រុមហ៊ុនមួយក្នុងចំនោមក្រុមហ៊ុនល្អបំផុតដើម្បីធ្វើការនៅអាស៊ី

    BY Khmernote Media February 16, 2022
    ក្រុមហ៊ុន DKSH Cambodia ជាក្រុមហ៊ុនមួយក្នុងចំនោមក្រុមហ៊ុនល្អបំផុតដើម្បីធ្វើការនៅអាស៊ី

    ក្រុមហ៊ុន DKSH Cambodia ទទួលបានពានរង្វាន់ជា “ក្រុមហ៊ុនល្អបំផុតសម្រាប់ធ្វើការនៅអាស៊ី ក្នុងឆ្នាំ2021” ដែលរៀបចំដោយ HR Asia ជាស្ថាប័នអន្តរជាតិដែលទទួលបានសិទ្ធិដ៏ទំលំទូលាយក្នុងការផ្សព្វផ្សាយសម្រាប់អ្នកជំនាញផ្នែកធនធានមនុស្ស។

    រាជធានីភ្នំពេញ ថ្ងៃទី 15 ខែកុម្ភៈ ឆ្នាំ 2022 – ក្រុមហ៊ុន DKSH ត្រូវបានប្រកាសថាជាអ្នកឈ្នះពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ធ្វើការនៅអាស៊ី ក្នុងឆ្នាំ 2021” នៅក្នុងប្រទេសកម្ពុជា។ ពានរង្វាន់នេះគឺជាការទទួលស្គាល់ក្រុមហ៊ុនដែលមានកម្រិតលំដាប់ពិភពលោក នៃការចូលរួមពីបុគ្គលិក និងឧត្តមភាពនៅកន្លែងធ្វើការ ដែលបង្ហាញពីការយល់ចិត្ត និងការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះបុគ្គលិក។

    ពានរង្វាន់នេះបានគ្របដណ្តប់ទីផ្សារចំនួន 12 នៅទូទាំងតំបន់ រួមមាន ចិន កម្ពុជា ហុងកុង ឥណ្ឌូនេស៊ី ឥណ្ឌា កូរ៉េ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម ដែលធ្វើឱ្យពានរង្វាន់នេះទទួលបានការទទួលស្គាល់ដ៏ទូលំទូលាយបំផុតនៅក្នុងតំបន់ និងការស្ទង់មតិសម្រាប់ការចូលរួមពីបុគ្គលិក។

    HR Asia បានធ្វើការស្ទង់មតិស៊ីជម្រៅអំពីការចូលរួមរបស់បុគ្គលិក ដែលទាក់ទងនឹងការចូលរួមពីបុគ្គលិក ការជំរុញលើកទឹកចិត្ត និងការរំពឹងទុក តាមរយៈទម្រង់វាយតម្លៃ Total Engagement Assessment Model (TEAM) ពីបុគ្គលិកនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន DKSH ទទួលបានពិន្ទុខ្ពស់ជាងកម្រិតស្តង់ដារមធ្យមភាគទីផ្សារ ដែលធ្វើឱ្យក្រុមហ៊ុនបានជាប់ក្នុងចំណោមអ្នកឈ្នះ លើក្រុមហ៊ុនចំនួន 175 នៅក្នុងទីផ្សារកម្ពុជា។

    លោក យ៉ង់ ណាវុធ នាយកផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន DKSH ប្រចាំប្រទេស កម្ពុជា និងឡាវ មានប្រសាសន៍ថា៖ “DKSH បានផ្តល់សេវាកម្មនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង 69 ឆ្នាំមកហើយ ដោយបន្តរក្សានូវកេរ្តិ៍ឈ្មោះដ៏អស្ចារ្យ និងវប្បធម៌ការងារដ៏រឹងមាំរហូតមកដល់ពេលបច្ចុប្បន្ននេះ។ យើងបាននឹងកំពុងបន្តវិនិយោគលើធនធានមនុស្សរបស់យើង ព្រោះពួកគេជាទ្រព្យសម្បត្តិដ៏អស្ចារ្យរបស់យើង។ ការឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពនេះបង្ហាញថា ថ្នាក់គ្រប់គ្រងរបស់យើងប្រឹងប្រែងក្នុងការបង្កើតការបំផុសគំនិតស្មារតីនៅកន្លែងធ្វើការ យកចិត្តទុកដាក់ក្នុងការជំរុញលើកទឹកចិត្ត និងរួមបញ្ចូលទាំងបរិយាកាសការងារ។ វាជាអាទិភាពរបស់យើងក្នុងការផ្តល់ការគាំទ្រ និងផ្តល់សិទ្ធិអំណាចដល់បុគ្គលិកក្នុងនាំយកវប្បធម៌ការងាររបស់យើងមកអនុវត្ត និងធ្វើការងារស្របតាមគោលបំណង យកចិត្តទុកដាក់ចំពោះអ្នកដទៃ ផ្តល់សមិទ្ធផលតាមការណែនាំ និងរីកចម្រើនដោយភាពអំណត់ ជាពិសេសក្នុងអំឡុងពេលដ៏លំបាកដោយសារជំងឺរាតត្បាត។

    អំពី DKSH

    គោលបំណងរបស់ DKSH គឺបង្កើនភាពសម្បូរបែបដល់ការរស់នៅ។ អស់រយៈពេលជាង 150 ឆ្នាំមកហើយ យើងបាននឹងកំពុងផ្តល់នូវការរីកចម្រើនសម្រាប់ក្រុមហ៊ុននានាក្នុងអាស៊ី និងបណ្តាប្រទេសផ្សេងទៀត លើអង្គភាពអាជីវកម្មរបស់យើង ផ្នែកថែទាំសុខភាព ទំនិញប្រើប្រាស់ វត្ថុធាតុដើម និងគ្រឿងចក្រ។ ក្នុងនាមជាអ្នកផ្តល់សេវាពង្រីកទីផ្សារឈានមុខគេ យើងផ្តល់ជូននូវធនធានព័ត៌មានទីផ្សារលម្អិត ទីផ្សារ និងការលក់ eCommerce ការចែកចាយ និងការដឹកជញ្ជូន ព្រមទាំងសេវាកម្មក្រោយការលក់ផងដែរ។ ជាក្រុមហ៊ុនដែលបានចុះបញ្ជីជាសាធារណៈនៅក្នុងផ្សារភាគហ៊ុន SIX Swiss Exchange មានទីតាំងអាជីវកម្មនៅក្នុង 36 ទីផ្សារ ជាមួយនឹងបុគ្គលិកជំនាញចំនួន 33,100 នាក់ ដោយបង្កើតចំណូលពីការលក់សុទ្ធចំនួន 11.1 ពាន់លាន ស្វីសហ្រ្វង់ ក្នុងឆ្នាំ 2021។ www.dksh.com

    សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
    DKSH (Cambodia) Ltd.
    Chanreasey Chum
    Marketing & Communications Manager
    Phone +855 23 222 288
    Chanreasey.chum@dksh.com

    Share This Post: