កូវីដ-១៩
ធ្វើតេស្តសំណាកលើកទី២ លើក្រុមបាតុករអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ រកឃើញអ្នកវិជ្ជមានកូវីដ ១៦នាក់ទៀត
BY Khmernote Media
February 16, 2022
យោងតាមការបញ្ជាក់ពី មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើតេស្តយកសំណាកដើម្បីស្វែងរកមេរោគកូវីដ-១៩ លើក្រុមបាតុករអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ លើកទី២ ចំនួន១៦៣នាក់ ក្នុងចំណោមក្រុមបាតុករដែលបានយកសំណាកចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ (សរុបចំនួន៨៧៩នាក់)។ ជាលទ្ធផលគិតត្រឹមម៉ោង១៧ និង០០នាទីនៅល្ងាចថ្ងៃដដែលនេះមានចំនួន១៦នាក់ ត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ-១៩ វិជ្ជមាន។

មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ណែនាំក្រុមបាតុករ និងអ្នកពាក់ព័ន្ធទាំងអស់ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៦នាក់ខាងលើ ត្រូវធ្វើចត្តាឡីស័ករយៈពេល០៧ថ្ងៃ ដោយគោរពឲ្យបានម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាល៕
