ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកោះកុង ផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃសិក្សាពីសកលវិទ្យាល័យ Anyang Normal University ខេត្តហឺណាន ប្រទេសចិន រយៈពេល ៤ឆ្នាំ

    BY Khmernote Media February 17, 2022
    រដ្ឋបាលខេត្តកោះកុង ផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃសិក្សាពីសកលវិទ្យាល័យ Anyang Normal University ខេត្តហឺណាន ប្រទេសចិន រយៈពេល ៤ឆ្នាំ

    ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីកការផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃសិក្សាពីសកលវិទ្យាល័យ Anyang Normal University ខេត្តហឺណាន ប្រទេសចិន សម្រាប់ឆ្នាំសិក្សា ២០២២-២០២៦។

    ក្រោមកិច្ចសហការណ៍ល្អរវាង សមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មខេត្តហឺណាន និងសកលវិទ្យាល័យ Anyang Normal University ដែលគ្រឹះស្ថានឧត្តមសិក្សា របស់ខេត្តហឺណាន ប្រទេសចិន បានសម្រេចផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃសិក្សា ដល់សិស្សានុសិស្សខេត្តកោះកុង។

    រដ្ឋបាលសាលាខេត្តកោះកុង កិត្តិយសសូមជម្រាបជូនដំណឹងដល់ឪពុកម្ដាយ អាណាព្យាបាល ក៏ដូចជាសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ (ថ្នាក់ទី១២) ទាំងពីរភេទ ឲ្យបានជ្រាបថា សកលវិទ្យាល័យ Anyang Normal University នឹងផ្ដល់អាហារូបករណ៍១០០% ឥតបង់ថ្លៃសិក្សាចំនួន ២០កន្លែង​ ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល ៤ឆ្នាំ(ឆ្នាំសិក្សា ២០២២-២០២៦) តាមរយៈរដ្ឋបាលខេត្តកោះកុងសម្រាប់ផ្ដល់ជូនសិស្សទូទៅក្នុងខេត្តកោះកុង។ ទន្ទឹមគ្នានេះផងដែរ សកលវិទ្យាល័យ នឹងផ្ដល់ជូនថ្លៃសំបុត្រយន្តហោះ កន្លែងស្នាក់នៅ ការហូបចុក និងសម្ភារការសិក្សាក្នុងអំឡុងពេលសិក្សា រយៈពេល ៤ឆ្នាំ ៕

    សូមអានសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តកោះកុង ដូចខាងក្រោម៖

    ប្រភព៖ រដ្ឋបាលខេត្តកោះកុង

    Share This Post: