ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្តាយរថយន្តណាស់! រថយន្ត Lexus ស៊េរីទំនើប RX 350 តម្លៃរាប់ម៉ឺនដុល្លារ ត្រូវអគ្គិភ័យឆាបឆេះផ្នែកខាងមុខ មូលហេតុដោយសារឆ្លងភ្លើង

    BY Khmernote Media February 18, 2022
    ស្តាយរថយន្តណាស់! រថយន្ត Lexus ស៊េរីទំនើប RX 350 តម្លៃរាប់ម៉ឺនដុល្លារ ត្រូវអគ្គិភ័យឆាបឆេះផ្នែកខាងមុខ មូលហេតុដោយសារឆ្លងភ្លើង

    ខេត្ត​សៀមរាប​៖ យោងតាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ១ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅវេលាម៉ោង ១៨:០០​ នាទីល្ងាច​ មានករណី​អគ្គិភ័យ​ឆាបឆេះរថយន្តទំនេីបចំនួន០១គ្រឿងម៉ាក​ Lexus RX 350L (ផ្នែកកំបូមុខម៉ាស៊ីន) ដែលស្ថិតនៅចំណុចផ្សារកណ្តាលខាងជេីងពេទ្យបង្អែកខេត្ត ក្នុងភូមិ មណ្ឌល១ សង្កាត់ ស្វាយដង្គំ ក្រុង​សៀមរាប​ ខេត្តសៀមរាប ។

    +​ ម្ចាស់​រថយន្ត​ឈ្មោះ ឈុន ដារ៉ាត់ ភេទ ប្រុស អាយុ ១៧​ ឆ្នាំ មានទីលំនៅក្នុងបុរីឌឹព្រីមមៀភូមិ គ្រួស សង្កាត់ ស្វាយដង្គំ ក្រុង​ សៀមរាប​ ខេត្ត​ សៀមរាប ។
    +​ រងការខូចខាត:​ រថយន្តផ្នែកខាងមុខម៉ាស៊ីនទាំងស្រុង​ ។
    + កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​បាន​ប្រេី​ប្រាស់​រថយន្តអគ្គិភ័យចំនួន​ ០២គ្រឿង​ ។
    +​ រថយន្តអគ្គិភ័យរបស់ស្នងការនគរបាលខេត្តចំនួន​ ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១​ រថយន្ត​ គ្រប់​គ្រង​បាន​ជា​ស្ថាពរ​នៅវេលាម៉ោង ១៨:២០​ នាទីល្ងាច​ ថ្ងៃ​ខែ​ឆ្នាំ​ដដែល​ ។
    +​ មូលហេតុ: បណ្ដាល​មក​ពី​ឆ្លង​ចរន្ត​អគ្គីសនី​ ។

    Share This Post: