ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឲ្យដំណើរការជាបណ្ដោះអាសន្ន សាឡាងចម្លងកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ក្នុងព្រំប្រទល់ខណ្ឌចំការមន និងខណ្ឌច្បារអំពៅ

    BY Khmernote Media February 18, 2022
    រដ្ឋបាលរាជធានីភ្នំពេញ  ដាក់ឲ្យដំណើរការជាបណ្ដោះអាសន្ន សាឡាងចម្លងកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ក្នុងព្រំប្រទល់ខណ្ឌចំការមន និងខណ្ឌច្បារអំពៅ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្ដីពីការដាក់ឲ្យដំណើរការជាបណ្ដោះអាសន្ន សាឡាងចម្លងកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ក្នុងព្រំប្រទល់ខណ្ឌចំការមន និងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញមេត្តាជ្រាបថា៖ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូប្រជាពលរដ្ឋឆ្លងកាត់ស្ពានព្រះមុនីវង្ស ដែលតែងតែជួបប្រទះនូវការកកស្ទះចរាចរជាញឹកញាប់ និងដោយសារតែស្ពានកោះពេជ្រ-កោះនរាកំពុងតែធ្វើដំណើរការសាងសង់នោះ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតជូនក្រុមហ៊ុនជលយានចម្លងអរិយក្សត្រ អាន សំអន ឯ.ក ធ្វើអាជីវកម្មសាឡាងចម្លងអ្នកដំណើរ រួមទាំងមធ្យោបាយយានយន្តគ្រប់ប្រភេទឆ្លងកាត់ទន្លេបាសាក់ជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នេះតទៅ ដោយចាប់ផ្ដើមពីម៉ោង៦៖០០នាទីព្រឹក ដល់ម៉ោង១៩៖០០នាទីយប់ ជារៀងរាល់ថ្ងៃ។

    អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួ​មធ្វើដំណើរតាមសាឡាងចម្លងនេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅលើដងស្ពានព្រះមុនីវង្ស ៕ ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

    Share This Post: