ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល បន្តធ្វើតេស្តយកសំណាក ក្រុមបាតុករអតីតបុគ្គលិកណាហ្គាវើលដ៏ រកឃើញមានផ្ទុកមេរោគកូវីដ-១៩វិជ្ជមាន ចំនួន១៩នាក់បន្ថែមទៀត

    BY Khmernote Media February 19, 2022
    ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល បន្តធ្វើតេស្តយកសំណាក ក្រុមបាតុករអតីតបុគ្គលិកណាហ្គាវើលដ៏ រកឃើញមានផ្ទុកមេរោគកូវីដ-១៩វិជ្ជមាន ចំនួន១៩នាក់បន្ថែមទៀត

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ដល់សាធារណជន អ្នកសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ឲ្យបានជ្រាបថា៖

    នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើតេស្តយកសំណាកដើម្បីស្វែងរកមេរោគកូវីដ-១៩ លើក្រុមបាតុករអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ លើកទី២ ចំនួន៧៨នាក់ បន្ថែមទៀត ក្នុងចំណោមក្រុមបាតុករដែលបានមកយកសំណាកចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ (សរុបចំនួន៨៧៩នាក់)។ ជាលទ្ធផលគិតត្រឹមម៉ោង១៧៖០០នាទីនៅល្ងាចថ្ងៃដដែលនេះ មានចំនួន១៩នាក់បន្ថែមទៀត ត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ-១៩វិជ្ជមាន។

    មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ណែនាំក្រុមបាតុករ និងអ្នកពាក់ព័ន្ធទាំងអស់ដែលជាអ្នកប៉ះពាល់ផ្ទាល់ ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៩នាក់ខាងលើ ត្រូវធ្វើចត្តាឡីស័ករយៈពេល០៧ថ្ងៃ ដោយគោរពឲ្យបានម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាល។ ទន្ទឹមនឹងនេះមន្ទីរក៏សូមអំពាវនាវយ៉ាងទទូចដល់ក្រុមបាតុករដែល មិនទាន់មកយកសំណាកលើកទី២ សូមរួសរាន់មកយកសំណាកនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ កុំបីខាន៕

    ប្រភព៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ

    Share This Post: