ក្រសួងអប់រំ ផ្តល់អាហារូបករណ៍ពិសេសជូននិស្សិតឆ្នើម ក្នុងរយៈពេល៤ឆ្នាំ សម្រាប់ការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សា ចាប់ពីឆ្នាំទី១ទៅ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្តល់អាហារូបករណ៍ពិសេសជូននិស្សិតឆ្នើម ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា និង Asian Development Foundation (ADF) នៃសាធារណរដ្ឋកូរ៉េ អាហារូបករណ៍នេះនឹងផ្តល់ជាសាច់ប្រាក់ (៥០០ដុល្លារក្នុងមួយឆ្នាំ) ជូនដល់សិស្សឆ្នើម ក្នុងរយៈពេល៤ឆ្នាំ សម្រាប់ការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សា ចាប់ពីឆ្នាំទី១ទៅ។

លក្ខខណ្ឌនៃការទទួលអាហារូបករណ៍នេះគឺ ៖
១. មានលទ្ធផលខ្ពស់នៃការសិក្សា និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
២. មានផែនការសិក្សា និងការស្រាវជ្រាវថ្នាក់ឧត្តមសិក្សា
៣. មានតម្រូវការហិរញ្ញវត្ថុ
៤. មានបំណងប្រឡូកក្នុងការងារមនុស្សធម៌ និងកិច្ចការសង្គម
សូមប្អូនៗសិស្សានុសិស្សដែលចាប់អារម្មណ៍ទទួលអាហារូបករណ៍នេះ ចុះឈ្មោះស្នើសុំតាម Link ដូចខាងក្រោម៖ https://forms.gle/zJarcNF6yVNkkdSE8 អោយបានមុនថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

ប្រភព៖ MoEYS Cambodia