ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសេដ្ឋកិច្ច ប្រកាសយកកម្រៃសេវាផ្ដល់បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ពីមូលដ្ឋានសេវាសុខាភិ​បាលឯកជន

    BY Khmernote Media February 19, 2022
    ក្រសួងសេដ្ឋកិច្ច ប្រកាសយកកម្រៃសេវាផ្ដល់បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ពីមូលដ្ឋានសេវាសុខាភិ​បាលឯកជន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ បានប្រកាសអន្តរក្រសួង ការយកកម្រៃសេវាផ្ដល់បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ពីមូលដ្ឋានសេវាសុខាភិ​បាលឯកជន។

    អនុញ្ញាតឲ្យក្រសួងសុខាភិបាលប្រមូលចំណូលពីកម្រៃសេវាផ្ដល់បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ពីម្ចាស់មូលដ្ឋានសេវាសុខាភិបាលឯកជន (មន្ទីរពេទ្យ មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមន្ទីរសម្ពព) ដែលទទួលបានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល លើការផ្ដល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

    ម្ចាស់មូលដ្ឋានសេវាសុខាភិបាលឯកជន ដែលទទួលបានលិខិតអនុញ្ញតឲ្យផ្ដល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ ពីក្រសួងសុខាភិបាល​ ត្រូវដាក់ពាក្យស្នើសុំបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ មកគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

    បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបោះពុម្ព និងបើកផ្ដល់ដោយក្រសួងសុខាភិបាល មានទម្រង់លក្ខណភាព ដែលមូលដ្ឋានសេវាសុខាភិបាលឯកជន ត្រូវប្រើប្រាស់សម្រាប់ការបំពេញព័ត៌មាន ទិន្នន័យឲ្យបានត្រឹមត្រូវ និងពេញលេញ និងប្រគល់ជូនសាមីអតិថិជន ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ នៅមូលដ្ឋានរបស់ខ្លួន។

    បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបានកំណត់តម្លៃ ៤០០០រៀលក្នុងមួយបណ្ណ ដែលម្ចាស់មូលដ្ឋានសេវាសុខាភិបាលឯកជន ត្រូវបង់កម្រៃសេវាជូនក្រសួងសុខាភិបាល នៅពេលបានទទួលបណ្ណ។

    ចំណូលពីកម្រៃសេវាផ្ដល់បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ដែលក្រសួងសុខាភិបាលប្រមូលបាន ត្រូវកត់ត្រាជាចំណូលថវិកាជាតិ ៕

    Share This Post: