កូវីដ-១៩
ក្រសួងរកឃើញអ្នកឆ្លងថ្មី 736នាក់ (ករណីនាំចូល 06នាក់ និងឆ្លងសហគមន៍ 730នាក់) ប្រភេទអូមីក្រុងទាំងអស់ ខណៈអ្នកជាសះស្បើយ 297នាក់
BY Khmernote Media
February 20, 2022
នៅថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 736នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 730នាក់ និងករណីនាំចូល 06នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 297នាក់ និងមានអ្នកបាត់បង់ជីវិតថ្មីចំនួន02នាក់ ហេីយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 126,489 នាក់, ករណីជាសះស្បើយសរុប 120,462 នាក់ និងស្លាប់សរុប 3,017នាក់៕
