ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រធានមន្ទីរសុខាភិបាលរាជធានី៖ ប្រជាព​លរដ្ឋធ្វើតេស្តរហ័ស លទ្ធផលវិជ្ជមាន​កូវីដ សូមដាក់ពាក្យសុំទទួលការថែទាំតាមផ្ទះ​ទៅអាជ្ញាធរ​ ឫបញ្ជូនទៅមណ្ឌលសុខភាព

    BY Khmernote Media February 20, 2022
    ប្រធានមន្ទីរសុខាភិបាលរាជធានី៖ ប្រជាព​លរដ្ឋធ្វើតេស្តរហ័ស លទ្ធផលវិជ្ជមាន​កូវីដ សូមដាក់ពាក្យសុំទទួលការថែទាំតាមផ្ទះ​ទៅអាជ្ញាធរ​ ឫបញ្ជូនទៅមណ្ឌលសុខភាព

    យោងតាមការបង្ហោះរបស់លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានឲ្យថា ៖ ប្រជាព​លរដ្ឋដែលបានធ្វើតេស្តរហ័សរក​កូវីដ-១៩​ និងមានលទ្ធផលតេស្តវិជ្ជមាន​ សូមដាក់ពាក្យសុំទទួលការថែទាំតាមផ្ទះ​ទៅអាជ្ញាធរ​ភូមិ​ សង្កាត់​ ឫបញ្ជូនទៅមណ្ឌលសុខភាព។” ខាងក្រោមនេះជាគំរូកិច្ចសន្យាយល់ព្រមធ្វើការថែទាំ និងព្យាបាលជំងឺកូវីដ១៩នៅផ្ទះ៖

    គួរបញ្ជាក់ថា យោងតាមសេចក្តីណែនាំបន្ថែមរបស់ក្រសួងសុខាភិបាល ស្តីពីការពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ជាពិសេសអូមីក្រុងនៅក្នុងសហគមន៍ នៅចំនុច
    ក៖ ការធ្វើតេស្តរហ័ស ការដាក់ខ្លួននៅដាច់ដោយឡែកធ្វើការព្យាបាល និងទំនាក់ទំនងព័ត៌មាន បានឲ្យដឹងថា៖

    ១៖ ការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩

    បុគ្គលដែលមានការសង្ស័យឆ្លងជំងឺកូវីដ-១៩ ទោះជាមានចេញរោគសញ្ញាតិចតួច ឬច្រើន ឬបានជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ចាំបាច់ត្រូវដាក់ខ្លួន នៅដាច់ដោយឡែកភ្លាមៗ និងធ្វើតេស្តរហ័ស ដើម្បីរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង ឬពឹងសមាជិកគ្រួសារ មិត្តភក្តិ ឬមិត្តរួមការងារ ឱ្យធ្វើតេស្តរហ័សឱ្យ។ ប្រសិនបើទទួលបានលទ្ធផលអវិជ្ជមានកូវីដ-១៩ ត្រូវធ្វើតេស្តរហ័សឡើងវិញ ក្នុងរយៈពេល៧២ម៉ោងក្រោយ ឬនៅពេលដែលមានលេចចេញ នូវរោគសញ្ញាសង្ស័យ។ ក្នុងអំឡុងពេលនៃការសង្ស័យ ត្រូវតាមដានសុខភាពផ្ទាល់ខ្លួន ស្នាក់នៅដាច់ដោយឡែក និងរក្សាអនាម័យដៃ និងផ្លូវដង្ហើម និងអនុវត្តខ្ជាប់ខ្ជួន នូវគម្លាតសុវត្ថិភាពបុគ្គល (លើសពី១,៥ម៉ែត្រឡើង) ពីក្រុមគ្រួសារ ឬសមាជិកដែលរស់នៅក្នុងផ្ទះជាមួយគ្នា។ ត្រូវរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ឬក្រុមគ្រូពេទ្យ នៅតាមមូលដ្ឋាន ដែលបុគ្គលរស់នៅជាចាំបាច់ ដើម្បីទទួលបានការណែនាំពីការព្យាបាលបានត្រឹមត្រូវ និងអាចជួយអន្តរាគមន៍ បានទាន់ពេលវេលា នៅពេលមានបញ្ហាជាយថាហេតុ។

    Share This Post: