PR

រកឃើញជើងខ្លាំង 4រូប ចុងក្រោយរបស់ Beat The Best សម្រាប់វគ្គផ្តាច់ព្រ័ត្រហើយ!

BY
Liny Chan
February 21, 2022

កម្មវិធីប្រឡងចម្រៀងកំពុងល្បី Beat The Best បានបញ្ចប់ វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយកាលពីយប់មិញនេះ។

នៅក្នុងការប្រកួតដ៏រំជើបរំជួលរវាងបេក្ខជនជើងខ្លាំងទាំង 6រូប នៅលើឆាកដ៏អស្ចារ្យរបស់កម្មវិធី Beat The Best ក្នុង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នេះ ពិតជាទស្សនីយភាពដ៏អាស្ចារ្យដែលស្រូបការទស្សនាផ្ទាល់តាមរយៈការ Live នៅផេកហ្វេកប៊ុករហូតដល់ជាង 50K ហើយបន្ទាប់ពីបញ្ចប់ការផ្សាយផ្ទាល់ភ្លាមៗ ចំនួនទស្សនាកើនរហូតសល់ 1.3M View ឯណោះ។

យ៉ាងណាមិញ លទ្ធផលចុងក្រោយក៏បានបង្ហាញឲ្យឃើញពីបេក្ខភាពជើងខ្លាំងចំនួន 4រូប ដែលមានវាសនាខ្ពស់ បានបន្តទៅកាន់វគ្គចុងក្រោយបំផុតនៃកម្មវិធី ដណ្តើមពានរង្វាន់ Beat The Best ក្នុងរដូវកាលទី 1 នេះ។

បេក្ខជនជើងខ្លាំង TOP4 ទាំងបួនរួមមាន សួ វិចិត្រ – ពេជ្រ ម៉េងលី – អ៊ីម ថៃ – ឈាន ជាលឿយ ដែលអ្នកទាំង4 សុទ្ធតែជាបេក្ខភាពបុរស សុទ្ធតែមានសមត្ថភាពខ្លាំងមិនធម្មតា។

រង់ចាំទស្សនាទាំងអស់គ្នាថាតើបេក្ខជនរូបណានឹងក្លាយជាជ័យលាភីក្នុងកម្មវិធីប្រឡងចម្រៀងដ៏អស្ចារ្យនេះ? កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best វគ្គពាក់ផ្តាច់ព្រ័ត្រ នឹងផ្សាយផ្ទាល់យប់ថ្ងៃអាទិត្យ 27 កុម្ភៈ 2022 នេះ នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី4។

សំបុត្រចូលរួមទស្សនា មានដាក់លក់នៅក្រុមហ៊ុន ហង្សមាស វីដេអូ (ខាងលិចផ្សារអូឬស្សី)៕

Share This Post: