ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ក្រើនរំលឹកនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ដូសទី៣ ឬដូសជំរុញ សម្រាប់គ្រប់ក្រុមអាយុចាប់ពី ៣ឆ្នាំឡើង

    BY Khmernote Media February 21, 2022
    ក្រសួងសុខាភិបាល ក្រើនរំលឹកនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ដូសទី៣ ឬដូសជំរុញ សម្រាប់គ្រប់ក្រុមអាយុចាប់ពី ៣ឆ្នាំឡើង

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការក្រើនរំលឹក​ នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ដូសទី៣ ឬដូសជំរុញ សម្រាប់គ្រប់ក្រុមអាយុចាប់ពី ៣ឆ្នាំឡើង។

    គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សូមធ្វើការក្រើនរំលឹក និងអំពាវនាវយ៉ាងទទូចសារជាថ្មីម្ដងទៀត ដល់កុមារ យុវវ័យ និងប្រជាពលរដ្ឋទាំងអស់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ ឬបន្ទាប់ពីការចាក់វ៉ាក់សាំងចនសុន និងចនសុន មួយដូសរួច ហើយមានគម្លាតចាប់ពី ៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី២ ឬបន្ទាប់ពីការចាក់វ៉ាក់សាំងចនសុន និងចនសុន មួយដូសរួច សូមរួសរាន់អញ្ជើញទៅចាក់វ៉ាក់សាំង ដូសទី៣ ឬដូសជម្រុញ ឲ្យបានគ្រប់ៗគ្នា នៅតាមមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដែលស្ថិតនៅជិតទីសំណាក់របស់បងប្អូន និងក្មួយៗ។

    ដើម្បីជំរុញល្បឿននៃការចាក់វ៉ាក់សាំងកូវីដ-១៩​ ឲ្យបានលឿនឆាប់បានដល់ទិសដៅនៃក្រុមអាយុនីមួយៗ គ.វ.ក-១៩ សូមស្នើដល់អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត ព្រមទាំងប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់បន្ថែមទៀតលើការងារជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមដែនសមត្ថកិច្ចរៀងៗខ្លួនព្រមទាំងអនុវត្តនូវចំណុចសំខាន់ៗដូចតទៅ ៖

    ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    Share This Post: