Dola mart បង្កើតកម្មវិធី “ទិញស្រាបៀរកម្ពុជា ចាប់រង្វាន់យកសាច់ប្រាក់ 1000$”
- BY
- Liny Chan
- February 21, 2022
នៅថ្ងៃទី 15 ខែកុម្ភៈ ឆ្នាំ 2022 ដែលត្រូវជាពិធីបុណ្យមាឃបូជា ព្រឹត្តិការណ៍មួយមានឈ្មោះថា «ទិញស្រាបៀរកម្ពុជា ចាប់យកសាច់ប្រាក់ 1000$ ក្នុងរាត្រីពិធីបុណ្យមាឃបូជា» ត្រូវបានប្រព្រឹត្តឡើងនៅ E-GetS។ ក្នុងយប់នោះផងដែរ រង្វាន់ទី១ត្រូវបានចាប់ចំនួន១រង្វាន់សរុបជាទឹកប្រាក់ចំនួន 1,000 ដុល្លារ រង្វាន់ទីពីរចំនួន 2រង្វាន់ ទឹកប្រាក់ចំនួន 500ដុល្លារ រង្វាន់ទី៣ចំនួន 3រង្វាន់ ទឹកប្រាក់ ១០០ ដុល្លារ។

ព្រឹត្តិការណ៍នេះប្រារព្ធឡើងដោយ Dola mart ដែលជាសាខារបស់ E-GetS បានសហការគ្នាជាមួយស្រាបៀរកម្ពុជា។ អ្នកប្រើប្រាស់ទាំងអស់ដែលបានបញ្ជាទិញ “ស្រាបៀរកម្ពុជា’’ក្នុងចន្លោះថ្ងៃទី៦ ខែមករាដល់ថ្ងៃទី១៤ ខែកុម្ភះសុទ្ធតែអាចទទួលបាននូវឲកាសឈ្នះរង្វាន់។ ហើយការចាប់រង្វាន់ធ្វើឡើងនៅថ្ងៃទី 15 ខែកុម្ភះ!

ក្នុងនោះផងដែរ មានមនុស្សប្រមាណជាង 3,600 នាក់បានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។ ប៉ុន្តែអ្នកប្រើប្រាស់ ចំនួន 6នាក់ប៉ុណ្ណោះដែលអាចក្លាយជាអ្នកមានសំណាងទទួលបាននូវរង្វាន់ទាំងនោះ មានជាសាច់ប្រាក់ចំនួន 1,000 ដុល្លារ 500 ដុល្លារ និង 100 ដុល្លារ។
នៅថ្ងៃទី 19 ខែកុម្ភៈ ឆ្នាំ 2022 អ្នកឈ្នះបានទៅហាង Dola mart ដើម្បីទទួលយករង្វាន់ ព្រមទាំងបានសម្តែងនូវក្តីរំភើបរបស់ពួកគេ។
● បុរសដែលឈ្នះរង្វាន់ទី២ បាននិយាយថា គាត់បានតាមដានគណនី E-GetS ក្នុងបណ្ដាញ WeChat ។បន្ទាប់ពីឃើញព្រឹត្តិការណ៍នេះ ស្របពេលដែលគាត់ជាមនុស្សចូលចិត្តពិសារស្រាស្រាប់ គាត់ក៏បានធ្វើការកុម្ម៉ង់ជាង 30បុង ហើយគាត់ក៏មិននឹកស្មានថាខ្លួនអាចមានសំណាងឈ្នះរង្វាន់នោះផងដែរ

អ្នកឈ្នះម្នាក់ទៀតបាននិយាយថា “វាជាការភ្ញាក់ផ្អើលដ៏រីករាយ ហើយខ្ញុំសង្ឃឹមថានឹងមានព្រឹត្តិការណ៍ជាច្រើនទៀតនៅពេលក្រោយ”។

● អ្នកប្រើប្រាស់ដែលបានឈ្នះរង្វាន់ទី 3 បាននិយាយថា ពួកគេតែងតែតាមដានរាល់កម្មវិធីរបស់ E-GetS App ហើយបានធ្វើការបញ្ជាទិញជាង20បុង ក្នុងអំឡុងពេលព្រឹត្តិការណ៍នោះ។ គ្រាន់តែលឺថាខ្លួនឈ្នះរង្វាន់ ពួកគេបានទៅទទួលយករង្វាន់នោះភ្លាមៗ។
បុរសម្នាក់ទៀតដែលឈ្នះរង្វាន់ទី៣បាននិយាយថា៖ «ខ្ញុំពេញចិត្តនឹងកម្មវិធីរបស់ដូឡាម៉ាតណាស់ ព្រោះតម្លៃទំនិញក្នុងផ្សារសមរម្យអាចទទួលយកបាន ហើយខ្ញុំរកមិនឃើញតម្លៃថោកបែបនេះនៅខាងក្រៅទេ»។

ទិញទំនិញឈ្នះរង្វាន់ពិតៗពី Dola mart និង ស្រាបៀរកម្ពុជា អាចនិយាយបានថាពោរពេញដោយភាពស្មោះត្រង់។ ដូច្នេះហើយទើបធ្វើអោយអ្នកដែលឈ្នះរង្វាន់ស្ទើរមិនជឿថាមានរឿងល្អបែបនេះ។

● បុគ្គលិកហាង ដូឡាម៉ាត បានប្រាប់អោយដឹងថា ពេលពួកគេបានខលទៅអ្នកឈ្នះរង្វាន់ទី១ ថាគាត់ឈ្នះរង្វាន់ ប៉ុន្តែគាត់មិនបានជឿឡើយថែមទាំងមិនមកទទួលយករង្វាន់ទៀតផង។ ក្រោយមកបុគ្គលិកបានទូរស័ព្ទទៅគាត់ម្តងទៀតដើម្បីបញ្ជាក់អោយគាត់មកទទួលរង្វាន់នៅកន្លែងផ្ទាល់ ពេលនោះទើបគាត់ដឹងថាពិតជាទទួលបានរង្វាន់ជាសាច់ប្រាក់ចំនួន 1,000 ដុល្លារអាមេរិកពិតមែន!

មិននិយាយមិនបាន អ្នកឈ្នះរង្វាន់ទី 1 គឺពិតជាស្ងប់ស្ងាត់ណាស់ប្រសិនបើខ្ញុំឈ្នះបាន $1,000 ជាសាច់ប្រាក់ខ្ញុំនឹងលោតយ៉ាងសប្បាយ!
ដូច្នេះហើយព្រឹត្តិការណ៍ដែលល្អបែបនេះ តើអ្នកគួរតែមើលរំលងបានទេ?
កុំបារម្ភ បុគ្គលិករបស់ Dola mart បាននិយាយថា Dola mart នឹងសហការជាមួយអាជីវករដែលមានផលិតផលមានគុណភាពខ្ពស់ ដើម្បីធ្វើឲ្យមានព្រឹត្តិការណ៍បញ្ចុះតម្លៃទំនិញនិងមិនកំណត់ពេលទៀតផង ដោយលោកអ្នកគ្រាន់តែតាមដាននូវ E-Gets App នោះការផ្តល់ជូនដ៏អស្ចារ្យនឹងក្លាយជារបស់អ្នក។ឧស្សាហ៍ដាក់បញ្ជាទិញនៅ Dola Mall ហើយអ្នកអាចមានឱកាសចូលរួមក្នុងរង្វាន់ធំ!
អំពី ដូឡាម៉ាត
Dola mart គឺជាវេទិកាលក់រាយថ្មីមួយដែលដំណើរការដោយផ្ទាល់ដោយ E-GetS វាបានបើកដំណើរការតាំងពីខែតុលាឆ្នាំមុនមកម៉្លេះ។ វាគឺជាវេទិកាទិញទំនិញលក់រាយថ្មីមួយដែលផ្អែកលើទីផ្សារប្រទេសកម្ពុជា ហើយបានផ្ដោតសំខាន់ទៅលើទំនិញពិត តម្លៃថោកជាមួយរបស់ថ្មីៗ ដែលសមស្របទៅនឹងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា វាក៏ជាជំនួយការទិញសម្ភាៈប្រើប្រាស់ប្រចាំថ្ងៃដ៏ធំបំផុតក្នុងប្រទេសកម្ពុជា។
ចំនុចពិសេសដ៏ធំបំផុតរបស់ Dola Mart គឺការរួមបញ្ចូលគ្នានៃហាងលក់ទំនិញផ្ទាល់ និងផ្សារទំនើបអនឡាញ។ អ្នកប្រើប្រាស់អាចទិញតាមរយៈអ៊ីនធឺណិត ឬមកហាងផ្ទាល់ក៏បាន។ មុខងារសំខាន់មួយទៀតរបស់ Dola mart គឺការដឹកជញ្ជូនលឿនរហ័ស៖ ការដឹកជញ្ជូនដល់ផ្ទះ24ម៉ោងក្នុងចម្ងាយ 3 គីឡូម៉ែត្រពីហាង។
Dola mart មានការពេញនិយមយ៉ាងខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់ ដោយសារការបើកដំណើរការជាញឹកញាប់នូវ flash sale promotion ដូចជា របស់របរប្រើប្រាស់ប្រចាំថ្ងៃ និងអាហារស្រស់ៗ ។ ពេលនេះ Dola mart និងស្រាបៀរកម្ពុជាបានចាប់ដៃគ្នារៀបចំកម្មវិធី “ទិញស្រាបៀរកម្ពុជា ចាប់យកសាច់ប្រាក់ 1000$ ក្នុងរាត្រីពិធីបុណ្យមាឃបូជា” , ឈុតស្រាបៀរកម្ពុជាបានលក់ទៅដល់ចំនួន 5,000ជាងឈុត!
- Share This Post:






