កំពូលថេប្លេត Samsung Galaxy Tab S8 | S8+ និង S8 Ultra ដ៏អស្ចារ្យប្រចាំឆ្នាំ 2022 ឥឡូវនេះបានដាក់ឱ្យកម្ម៉ង់ទិញទុកមុននៅលើទីផ្សារសម្រាប់ប្រទេសកម្ពុជាយើងហើយ…!
- BY
- Liny Chan
- February 22, 2022
(ភ្នំពេញ) ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២៖ និយាយតាមត្រង់ម៉ងទៅ… ថេប្លេត Samsung Galaxy Tab S8 | S8+ និង S8 Ultra ឆ្នាំ 2022 ដែលទើបសម្ពោធផ្លូវការនាពេលថ្មីៗនេះគឺសុទ្ធតែជាកំពូលថេប្លេតហើយ…!
ឥឡូវនេះដើម្បីកុំឱ្យខកខាននូវបទពិសោធន៍ថ្មី និងបច្ចេកវិទ្យាដ៏ទំនើបអស្ចារ្យចុងក្រោយបំផុតក្នុងឆ្នាំ 2022 ក្រុមហ៊ុន សាមសុង អេឡិចត្រូនិកប្រចាំប្រទេសកម្ពុជាបានបើកឱ្យអតិថិជនដែលនិយមប្រើថេប្លេតទាំងអស់ធ្វើការកម្ម៉ង់ទុកមុនបានចាប់ពីថ្ងៃទី 22 ខែកុម្ភៈ – 03 ខែមីនា ឆ្នាំ 2022 ជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនកញ្ចប់ពិសេសមិនធ្លាប់ (Tablet + KeyboardCover) ភ្លាមៗតែម្តង…!
បើយើងនិយាយតាមស្ថានភាពបច្ចុប្បន្នគឺរឹតតែត្រូវប៉ាន់ទៀត…! សម្រាប់ថេប្លេត Samsung Galaxy Tab S8 | S8+ និង S8 Ultra ឆ្នាំ 2022 ផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនសម្បូរបែបសម្រាប់ជីវិតប្រចាំថ្ងៃរបស់លោកអ្នកដូចជា៖ សម្រាប់ការសិក្សារបស់កូនៗ…សម្រាប់ការងារទាំងនៅក្រុមហ៊ុន និងនៅផ្ទះ…សម្រាប់ការកម្សាន្តដ៏អស្ចារ្យពេលទំនេរផងដែរ…!

សូមរំឮកផងដែរថា ថេប្លេត Samsung Galaxy Tab S8 | S8+ និង S8 Ultra ឆ្នាំ 2022 នេះត្រូវបានផលិតមកជាមួយនឹងប៊ិក S-Pen មកស្រាប់ និងលក្ខណៈកាន់តែពិសេសអស្ចារ្យជាច្រើនដូចជា៖
* Galaxy Tab S8 Ultra
– អេក្រង់៖ 14.6”, Corning Gorilla Glass 5 / Super AMOLED 120 Hz Refresh rate / HDR 10+
– ប្រព័ន្ធប្រតិបត្តិការ (Chipset)៖ Qualcomm Snapdragon 8 Gen1
– អង្គចងចាំ & តម្លៃ (Memory & Price) ៖ 256GB ROM, 12GB RAM តម្លៃ៖ 1469 ដុល្លារ / 128GB ROM, 8GB RAM តម្លៃ៖ 1379 ដុល្លារ
– ថាមពលថ្ម (Battery)៖ 11200 mAh / Fast Charging 45W
– កាមេរ៉ាមុខ (Selfie Camera) ៖ 12MP (Wide) + 12MP (Ultrawide)
– កាមេរ៉ាក្រោយ (Rear Camera) ៖ 13MP (Wide) + 6MP (Ultrawide)
* Galaxy Tab S8+
– អេក្រង់៖ 12.4”, Corning Gorilla Glass 5 / Super AMOLED 120 Hz Refresh rate / HDR 10+
– ប្រព័ន្ធប្រតិបត្តិការ (Chipset)៖ Qualcomm Snapdragon 8 Gen1
– អង្គចងចាំ & តម្លៃ (Memory & Price) ៖ 128GB ROM, 8GB RAM / តម្លៃ៖ 1139 ដុល្លារ
– ថាមពលថ្ម (Battery)៖ 10090 mAh / Fast Charging 45W
– កាមេរ៉ាមុខ (Selfie Camera) ៖ 12MP (Ultrawide)
– កាមេរ៉ាក្រោយ (Rear Camera) ៖ 13MP (Wide) + 6MP (Ultrawide)

* Galaxy Tab S8
– អេក្រង់៖ 11”, IPS LCD, 120 Hz Refresh rate
– ប្រព័ន្ធប្រតិបត្តិការ (Chipset)៖ Qualcomm Snapdragon 8 Gen1
– អង្គចងចាំ & តម្លៃ (Memory & Price) ៖ 128GB ROM, 8GB RAM / តម្លៃ៖ 929 ដុល្លារ
– ថាមពលថ្ម (Battery)៖ 8000 mAh / Fast Charging 45W
– កាមេរ៉ាមុខ (Selfie Camera) ៖ 12MP (Ultrawide)
– កាមេរ៉ាក្រោយ (Rear Camera) ៖ 13MP (Wide) + 6MP (Ultrawide)
យ៉ាងណាដែរ…! រួសរាន់ឡើង…! ស្តុកថែមជូនមានកំណត់…! មកមុនបានមុន…មកក្រោយមិនហ៊ានធានាថាមានស្តុកឬក៏យ៉ាងណានោះទេ…!

បញ្ជាក់៖ រាល់ការកម្ម៉ង់ទុកមុននៃថេប្លេត Samsung Galaxy Tab S8 | S8+ និង S8 Ultra ឆ្នាំ 2022 អាចមកទទួលថេប្លេតបានចាប់ពីថ្ងៃទី 10-20 ខែមីនា ឆ្នាំ 2022!
សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត





- Share This Post:






