ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ប្រកាសថាគ្មានការបិទផ្សារ បិទរាជធានីភ្នំពេញ បិទប្រទេស ទៀតនោះទេ
BY Khmernote Media
February 22, 2022
នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា មិនមានភាពចាំបាច់ណាដែលត្រូវបិទរាជធានីភ្នំពេញ ឬបិទប្រទេសដូចកាលឆ្នាំ២០២១នោះឡើយ ដោយសារអត្រាស្រោចវ៉ាក់សាំងមានកម្រិតខ្ពស់។

សម្តេចតេជោ បានមានប្រសាសន៍ថា «ខ្ញុំសូមបញ្ជាក់អ្នកដែលនិយាយខ្សឹបខ្សៀវថានឹងមានបិទទីក្រុង បិទប្រទេសឡើងវីញ គឺមិនមានទេ។ ក្នុងតំណែងជានាយករដ្ឋមន្ត្រី ដែលមានសិទ្ធិអំណាចពេញលេញ ក្នុងការបញ្ជាបិទ ឬបើក គឺខ្ញុំមិនអនុវត្តនូវវិធានការបិទខ្ទប់នោះទេ សូមបញ្ជាក់កុំឲ្យមានការជ្រួលច្របល់ទៅទិញឥវ៉ាន់ទុក»។
