ខ្មែរណូត

ស្វែងរក

  • PR

    OPPO ជោគជ័យខ្លាំងលើការតាំងពិព័រណ៍ទូរស័ព្ទចល័តដ៏ធំនៅកម្ពុជា

    BY Khmernote Media November 6, 2018
    OPPO ជោគជ័យខ្លាំងលើការតាំងពិព័រណ៍ទូរស័ព្ទចល័តដ៏ធំនៅកម្ពុជា

    OPPO បានបង្កភាពភ្ញាក់ផ្អើលជាថ្មីម្ដងទៀតដល់អតិថិជនខ្លួនក្នុងប្រទេសកម្ពុជា ដោយបានបង្កើតការតាំងពិព័រណ៍ទូរស័ព្ទចល័តធំជាងគេបង្អស់ នៅផ្សាទំទើបអ៊ីអន ២ កាលពីថ្ងៃទី ២ ដល់ថ្ងៃ ៤ ខែវិច្ឆិកាថ្មីៗនេះ។

    ការតាំងពិព័រណ៍បង្ហាញពីបច្ចេកវិទ្យាធ្លាប់កើតមានច្រើនមកហើយក្នុងប្រទេសកម្ពុជា ប៉ុន្តែសម្រាប់ទូរស័ព្ទចល័តវិញ អាចនិយាយបានថា ជាលើកទី ១ ដែលអ្នកចូលរួមទស្សនាការតាំងពិព័រណ៍ដ៏កក្រើកមួយនេះ បានឃើញទូរសព្ទជាច្រើនម៉ូដែលដែលកំពុងតែទទួលបានការពេញនិយម មានដូចជា OPPO F9, OPPO Find X ព្រមទាំងទទួលបានការសាកល្បងបច្ចេកវិទ្យាថ្មីៗរបស់ OPPO ផងដែរ។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺការបានសាកល្បងជាមួយនឹងស្មាតហ្វូនម៉ូដែលកំពូលរបស់ក្រុមហ៊ុន Find X Lamborghini Edition ដែលវាមានតម្លៃរហូតដល់ទៅ ១៩៩៩ ដុល្លារ។ មានអ្នកគាំទ្រជាច្រើនបានចូលទៅធ្វើការសាកល្បង សួរនាំអំពីលក្ខណៈពិសេសនៃទូរស័ព្ទ ហើយក៏មានអ្នកដែសសម្រេចចិត្តជាវទូរស័ព្ទម៉ូដែល OPPO ជាច្រើនផងដែរ។

    ការប្រព្រឹត្តទៅនៃកម្មវិធីពិតជាមានភាពទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍មែនទែន ដែលនៅថ្ងៃទី២ ខែវិច្ឆិកា មានការចូលរួមពីសំណាក់តារាកិត្តិយសល្បីៗដូចជា លោក ជា វណ្ណរិទ្ធ កញ្ញា ស៊ិន យូប៊ិន និងតារាហ្វេសប៊ុកដ៏ល្បីគឺ លោក ហេង វិសាល។ ចំណែកឯថ្ងៃទី៣ វិច្ឆិកាវិញគឺមានវត្តមានកំពូលតារាចម្រៀងដ៏ពេញនិយម អ្នកនាង ពេជ្រ សោភា និងគូស្នេហ៍ លោក ឆឹម សក្កដា រួមជាមួយនឹងពិធីការិនីដ៏ស្រស់សោភា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន។ លុះដល់ថ្ងៃបញ្ចប់នៃកម្មវិធីវិញ មានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀងវ័យក្មេងពីរដួងគឺ លោក Step និងកញ្ញា រ៉េត ស៊ូហ្សាណា។

    ក្នុងឱកាសដ៏ពិសេសទាំងបីថ្ងៃនេះ យើងសង្កេតឃើញមានការចូលរួមរបស់អ្នកគាំទ្រជាច្រើនកុះករ ដែលពួកគាត់បានចូលរួមលេងហ្គេមកម្សាន្តឈ្នះរង្វាន់ សួរជាសំណួរ ក៏ដូចជាសុំថតរូបជាមួយនឹងតារាៗក្នុងដួងចិត្តរបស់ពួកគាត់។

    ក្នុងកំឡុងពេលទាំងបីថ្ងៃនេះ ឃើញថាស្តង់តាំងពិព័រណ៍របស់ OPPO គឺមានភាពលេចធ្លោជាងគេ ហើយអ្នកគាំទ្រជាច្រើនសម្តែងនូវការពេញចិត្តជាខ្លាំង ហើយក៏រំពឹងថា ក្រុមហ៊ុនOPPO នឹងបង្កើតឱ្យមានកម្មវិធីបែបនេះឱ្យបានច្រើន ដើម្បីឱ្យពួកគាត់អាចទទួលបាននូវ ការយល់ដឹងអំពីផលិតផល OPPO ភាពរីករាយ និងឱកាសបានជួបជាមួយនឹងតារាៗក្នុងដួងចិត្តរបស់ពួកគាត់៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay