កូវីដ-១៩
ក្រសួងរកឃើញអ្នកឆ្លងថ្មី 558នាក់ (ករណីនាំចូល 4នាក់ និងឆ្លងសហគមន៍ 554នាក់) ប្រភេទអូមីក្រុងទាំងអស់ ខណៈអ្នកជាសះស្បើយ 428នាក់
BY Khmernote Media
February 23, 2022
នៅថ្ងៃទី23 ខែកុម្ភៈ ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 558នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 554នាក់ និងករណីនាំចូល 4នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 428នាក់ និងមានអ្នកបាត់បង់ជីវិតថ្មីចំនួន01នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំងចំនួន 01នាក់) ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 128,133 នាក់, ករណីជាសះស្បើយសរុប 121,553 នាក់ និងស្លាប់សរុប 3,023នាក់៕
