ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ មានប្រសាសន៍ចំៗថា លោករដ្ឋមន្រ្តីកសិកម្ម វេង សាខុន គឺជារដ្ឋមន្រ្តីដែលមិនព្រមសហការជាមួយអ្នកដទៃ

    BY Khmernote Media February 23, 2022
    សម្តេចតេជោ មានប្រសាសន៍ចំៗថា លោករដ្ឋមន្រ្តីកសិកម្ម វេង សាខុន  គឺជារដ្ឋមន្រ្តីដែលមិនព្រមសហការជាមួយអ្នកដទៃ

    នារសៀលថ្ងៃទី២៣ កុម្ភៈ ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ។

    សម្តេចតេជោបាន ស្តីបន្ទោសលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចំពោះរដ្ឋមន្រ្តីផ្សេងទៀត ដោយសម្តេចបានថ្លែងចំៗទៅលើលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថា គឺជារដ្ឋមន្រ្តីម្នាក់ ដែលមិនសហការជាមួយរដ្ឋមន្រ្តីផ្សេងទៀត។

    សម្តេចតេជោ បានមានប្រសាសន៍ចំៗក្រោយពីលោករដ្ឋមន្រ្តីកសិកម្ម មិនព្រមសហការជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច រឿងករណីនាំចូលជ្រូក បណ្តាលឲ្យជ្រូកឡើងថ្លៃនៅលើទីផ្សារ៕

     

     

    Share This Post: