ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ក្រសួងរកឃើញអ្នកឆ្លងថ្មី 466នាក់ (ករណីនាំចូល 16នាក់ និងឆ្លងសហគមន៍ 450នាក់) ប្រភេទអូមីក្រុងទាំងអស់ ខណៈអ្នកជាសះស្បើយ 324នាក់

    BY Khmernote Media February 24, 2022
    ក្រសួងរកឃើញអ្នកឆ្លងថ្មី 466នាក់ (ករណីនាំចូល 16នាក់ និងឆ្លងសហគមន៍ 450នាក់) ប្រភេទអូមីក្រុងទាំងអស់ ខណៈអ្នកជាសះស្បើយ 324នាក់

    នៅថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 466នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 450នាក់ និងករណីនាំចូល 16នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 324នាក់ និងមានអ្នកបាត់បង់ជីវិតថ្មីចំនួន03នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំងចំនួន 01នាក់)​ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 128,599 នាក់, ករណីជាសះស្បើយសរុប 121,877 នាក់ និងស្លាប់សរុប 3,026នាក់៕​​

    Share This Post: