ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន Cashwagon ចាប់ដៃគូសហការជាមួយលីហួរវេលុយដើម្បីជួយសម្រួលសាធារណជន ក្នុងការទទួលបានកម្ចីឆាប់រហ័ស និងងាយស្រួល

    BY Khmernote Media November 6, 2018
    ក្រុមហ៊ុន Cashwagon ចាប់ដៃគូសហការជាមួយលីហួរវេលុយដើម្បីជួយសម្រួលសាធារណជន ក្នុងការទទួលបានកម្ចីឆាប់រហ័ស និងងាយស្រួល

    Cashwagon ដែលជាក្រុមហ៊ុនអន្តរជាតិមួយដែលប្រតិបត្តិទម្រង់បែបបទប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុតាមប្រព័ន្ធអ៊ីនធើណេត ដើម្បីជួយសម្រួលសាធារណជនឲ្យទទួលបានកម្ចីខ្នាតតូចឆាប់រហ័យ និងងាយស្រួល បានចាប់ដៃគូ សហការជាមួយលីហួរវេលុយ ដែលជាភ្នាក់ងារសេវាទូទាត់ និងផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា។

    រាជធានីភ្នំពេញ 4 វិច្ឆិកា ២០១៨ ៖ ក្រុមហ៊ុន Cashwagon ដែលជាក្រុមហ៊ុនអន្តរជាតិមួយ ដែលប្រតិបត្តិទម្រង់បែបបទប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុតាមប្រព័ន្ធអ៊ីនធើណេត ដើម្បីជួយសម្រួលសាធារណជន ក្នុងការទទួលបានកម្ចីខ្នាតតូចឆាប់រហ័ស និងងាយស្រួល បានចាប់ដៃគូសហការជាមួយលីហួរវេលុយ ដែលជាភ្នាក់ងារសេវាទូទាត់ និងផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា។ ភាពជាដៃគូនេះអនុញ្ញាតឲ្យសាធារណជនទទួលបានកម្ចីរយៈពេលខ្លី ក្នុងរយៈពេលតិចជាង ៣០នាទី។ ដើម្បីអបអរសាទរការចងសម្ព័ន្ធភាពនេះ Cashwagon មាបការផ្តល់ជូនពិសេសសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដោយអតិថិជនថ្មីអាចទទួលបានប្រាក់កម្ចីរហូតដល់ ៨០ដុល្លារ សម្រាប់រយៈពេល ១០ថ្ងៃ ដោយឥតគិតថ្លៃ គឺមិនមានគិតការប្រាក់ និងកម្រៃសេវាអ្វីទាំងអស់។

    ដោយដើរតួជាក្រុមហ៊ុនឈានមុខគេនៃទីផ្សារលើសេវាសម្រួលឲ្យទទួលបានកម្ចីឆាប់រហ័ស និងងាយស្រួល នៅក្នុងប្រទេសកម្ពុជា Cashwagon មានគោលបំណងជួយឲ្យប្រជាពលរដ្ឋកម្ពុជាទទួលបានកម្ចីរយៈពេលខ្លី ប្រកប ដោយភាពងាយស្រួល និងរហ័សទាន់ចិត្ត តាមមធ្យោបាយថ្មីប្រកបដោយភាពឆ្នៃប្រឌិត។ ឥឡូវនេះ អតិថិជនគ្រប់រូបអាចដាក់ពាក្យស្នើកម្ចីតាមអ៊ីនធើណេតដោយគ្រាន់តែតម្រូវឲ្យមានលេខអត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទដៃតែប៉ុណ្ណោះ ដោយមិនចាំបាច់មានទ្រព្យដាក់តម្កល់ធានាកម្ចី ឬឯកសារស្មុគស្មាញ។ បន្ទាប់ពីបំពេញទម្រង់បែបបទកម្ចីងាយស្រួលចំនួន ៤ ជំហានរួចរាល់ អតិថិជនអាចទទួលបានសាច់ប្រាក់ក្នុងរយៈពេល ៣០នាទី តាមរយៈភ្នាក់ងារលីហួរវេលុយទូទាំងប្រទេសកម្ពុជា។
    នាយកប្រតិបត្តិក្រុមហ៊ុន Cashwagon ប្រចាំប្រទេសកម្ពុជា លោក ផេង រក្សា បានមានប្រសាសន៍ថា៖ «មុនពេលមាន Cashwagon ខ្ញុំសង្កេតឃើញថា ប្រជាពលរដ្ឋយើងម្នាក់ៗមិនសូវមានជម្រើសសេវាហិរញ្ញវត្ថុច្រើននោះទេ ពេលមានបញ្ហាបន្ទាន់ទាក់ទងនឹងសុខភាព ការទូទាត់ចំណាយបន្ទាន់ៗ ឬត្រូវការប្រាក់តិចតួចភ្លាមៗដើម្បីទិញរបស់របរសំខាន់ៗសម្រាប់តម្រូវការប្រើបា្រស់ប្រចាំថ្ងៃ។ តែឥឡូវនេះ ជាមួយនឹងសេវាសម្រួលឲ្យទទួលបានកម្ចីរបស់ Cashwagon អតិថិជនអាចទទួលបានកម្ចីយ៉ាងឆាប់រហ័ស និងងាយស្រួល ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងសាមញ្ញងាយប្រើ។ លើសពីនេះទៅទៀត អតិថិជនថ្មីអាចរីករាយនឹងកម្ចីលើកដំបូងរបស់ខ្លួនដោយឥតគិតថ្លៃ។ យើងខ្ញុំផ្តល់មធ្យោបាយសម្រាប់ការទទួលបានសេវាកម្មហិរញ្ញវត្ថុដែលជួយប្រជាពលរដ្ឋកម្ពុជាទាំងអស់ដើម្បីដំណោះស្រាយសម្រាប់តម្រូវការជីវភាពប្រចាំថ្ងៃប្រសើរជាងមុន»។
    អតិថិជនថ្មីអាចទទួលបានកម្ចីដោយឥតគិតថ្លៃ ដោយគ្រាន់ចូលទៅកាន់គេហទំព័រ https://cashwagon.com.kh ឬទំនាក់ទំនងមកលេខ ០១៦ ៩៦២ ៥១២ ។

    អំពី Cashwagon

    Cashwagon ប្រើប្រាស់ទម្រង់បែបបទបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីសម្របសម្រួលធនធានផ្នែកហិរញ្ញវត្ថុជូនអ្នកត្រូវការកម្ចីរយៈពេលខ្លី ដោយតភ្ជាប់ទៅអ្នកស្នើកម្ចីជាមួយនឹងអ្នកផ្តល់កម្ចី។ Cashwagon មានការិយាល័យកណ្តាលនៅក្នុងប្រទេសសឹង្ហបុរី និងមានប្រតិបត្តិការតាមបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយចំនួនដូចជា ស្រីលង្កា វៀតណាម ហ្វីលីពីន និងឥណ្ឌូនេស៊ី ហើយនឹងពង្រីកប្រតិបត្តិការបន្ថែមទៅកាន់ប្រទេសម៉ាឡេស៊ី និងឥណ្ឌានាពេលឆាប់ៗនេះ។

    ក្រុមហ៊ុន ឃែសវ៉ាហ្គន ឯ.ក (CASHWAGON CO., LTD.) (“CASHWAGON”) គឺជាក្រុមហ៊ុនដែលបង្កើត និងចុះបញ្ជីពាណិជ្ជកម្មលេខ ០០០២៣៨៧២ ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនយើងខ្ញុំ ធ្វើប្រតិបត្តិការលើវេបសាយ (PLATFORM) ដែលតភ្ជាប់រវាងអ្នកខ្ចីប្រាក់ និងអ្នកផ្តល់កម្ចីស្របច្បាប់ និងអាជ្ញាប័ណ្ណត្រឹមត្រូវ ដោយក្នុងនោះ ក្រុមហ៊ុនគ្រាន់តែសម្របសម្រួលបែបបទ និងដំណើការខ្ចីប្រាក់ ហើយក្រុមហ៊ុនមិនមែនជាអ្នកផ្តល់ប្រាក់កម្ចីនោះឡើយ។ ប្រាក់កម្ចី គឺផ្តល់ដោយក្រុមហ៊ុន លែនថេក (ខេមបូឌា) ឯ.ក (LENDTECH (CAMBODIA) CO., LTD. ដែលជាក្រុមហ៊ុនបង្កើត និងចុះបញ្ជីពាណិជ្ជកម្មលេខ ០០០២៣៨៧៣ ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណលេខ ៧០៩ សហវ.អឧហ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រកបអាជីវកម្មទទួលប្រាតិភោគដោយអនុប្បទាន។

    អំពី លី ហួរ

    បង្កើតឡើងក្នុងឆ្នាំ ១៩៨៦ ក្រុមហ៊ុន លី ហួរ គ្រុប បានធ្វើប្រតិបត្តិការនៅទូទាំងប្រទេសកម្ពុជាដោយផ្តល់ជូននូវសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ រួមមានដូចជា សេវាប្តូរប្រាក់ សេវាផ្ទេរប្រាក់ សេវាទូទាត់ អចលនទ្រព្យ មីក្រូហិរញ្ញវត្ថុ ភតិសន្យាហិរញ្ញវត្ថុ និងសេវាបញ្ចាំ។

    សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនងមកកាន់លោក ផេង រក្សា នាយកប្រតិបត្តិក្រុមហ៊ុន Cashwagon ប្រចាំប្រទេសកម្ពុជា លេខទំនាក់ទំនង ០៧០ ៦០៩ ៩៩៩។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay