ព័ត៌មានជាតិ
អគ្គនាយកដ្ឋានពន្ធដារ ប្រកាសជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាចំនួន ៧០នាក់ សម្រាប់ចុះអនុវត្តការងារអង្កេតសហគ្រាស នៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យម
BY Khmernote Media
February 25, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាចំនួន ៧០នាក់ សម្រាប់ចុះអនុវត្តការងារអង្កេតសហគ្រាស នៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យម នៃអគ្គនាយកដ្ឋានពន្ធដារ។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមជូនដំណឹងដល់សាធារណជនទូទៅឲ្យបានជ្រាបថា អគ្គនាយកដ្ឋានពន្ធដារ ត្រូវការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ៧០នាក់ ដែលមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ចុះអនុវត្តការងារអង្គេតសហគ្រាសដែលកំពុងធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ចង់ចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យានៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យមនៃអគ្គនាយដ្ឋានពន្ធដារ ត្រូវគោរពតាមលក្ខខណ្ឌជ្រើសរើសដូចខាងក្រោម៖

