កូវីដ-១៩
ក្រសួងរកឃើញអ្នកឆ្លងថ្មី 479នាក់ (ករណីនាំចូល 26នាក់ និងឆ្លងសហគមន៍ 453នាក់) ប្រភេទអូមីក្រុងទាំងអស់ ខណៈអ្នកជាសះស្បើយ 503នាក់
BY Khmernote Media
February 25, 2022
នៅថ្ងៃទី25 ខែកុម្ភៈ ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 479នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 453នាក់ និងករណីនាំចូល 26នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 503នាក់ និងមានអ្នកបាត់បង់ជីវិតថ្មីចំនួន01នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំងចំនួន 0នាក់) ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 129,078 នាក់, ករណីជាសះស្បើយសរុប 122,380 នាក់ និងស្លាប់សរុប 3,027នាក់៕
