រដ្ឋបាលក្រុងសែនមនោរម្យ ជូនដំណឹងពីការបញ្ចៀសចរាចរលើកំណាត់ផ្លូវជាតិលេខ៧៦ ដោយបញ្ហាអាកាសធាតុមានខ្យល់កន្ត្រាក់ខ្លាំង
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរលើកំណាត់ផ្លូវជាតិលេខ៧៦ ជិតផ្លូវបំបែកដាក់ជាំ។

រដ្ឋបាលក្រុងសែនមនោរម្យមានកិត្តិយស សូមគោរពជម្រាបជូនដល់សាធារណៈជនមេត្តាជ្រាបថា៖ យោងតាមបញ្ហាអាកាសធាតុមានខ្យល់កន្ត្រាក់ខ្លាំង ធ្វើឲ្យផ្ទាំងប៉ាន់ណូ ០១កន្លែងនៅលើផ្លូវជាតិលេខ៧៦ ស្ថិតនៅជិតផ្លូវបំបែកដាក់ដាំ បានដាច់រហែកធ្លាក់ចុះដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុដល់អ្នកធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើ។ ដើម្បីការពារសុវត្ថិភាពជូនសាធារណជន ដែលធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើ រដ្ឋបាលក្រុងសែនមនោរម្យ សូមធ្វើការបញ្ចៀសចរាចរជាបណ្ដោះអាសន្នតាមផ្លូវដូចខាងក្រោម៖
១.ចំពោះការធ្វើដំណើរចេញពីក្រុងសែនមនោរម្យ ឆ្ពោះទៅស្រុកអូររាំងសូមធ្វើដំណើរតាមផ្លូវខេត្តលេខ៣៧៦៣ (ផ្លូវក្រោយវត្ត ទៅដើមស្រល់) ឬធ្វើដំណើរពីវង្វង់មូលគោព្រៃតាមផ្លូវជាតិ៧៦ ឆ្លងស្ពានក្បែរមន្ទីរពេទ្យបង្អែកខេត្ត ប្រហែល ១០០ម៉ែត្រ បត់ទៅស្ដាំតាមផ្លូវបេតុងចេញទៅផ្លូវបេតុចេញទៅផ្លូវជាតិ លេខ៧៦ ក្បែរផ្លូវបំបែកដាក់ដាំ។
២.ចំពោះការធ្វើដំណើរពីស្រុកអូររាំង ចូលមកក្រុងសែនមនោរម្យ សូមធ្វើដំណើរតាមផ្លូវខេត្តលេខ៣៧៦៣ ឬធ្វើដំណើរតាមផ្លូវជាតិលេខ៧៦ ដល់ត្រង់ចំណុចហួសផ្លូវបំបែកដាក់ដាំ ប្រហែល ១០០ម៉ែត្រ បត់ឆ្វេងតាមផ្លូវបេតុង រួចចេញមកផ្លូវជាតិលេខ៧៦ ក្បែរស្ពាន មន្ទីរពេទ្យបង្អែក។
៣.ចំពោះរថយន្តដឹកទំនិញធន់ធំគ្រប់ប្រភេទ សូមធ្វើដំណើរចេញចូលក្រុងសែនមនោរម្យតាមផ្លូវខេត្តលេខ៣៧៦៣ និងផ្លូវវាក្រុង ៕



ប្រភព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី