កូវីដ-១៩
ក្រសួងរកឃើញអ្នកឆ្លងថ្មី 372នាក់ (ករណីនាំចូល 28នាក់ និងឆ្លងសហគមន៍ 344នាក់) ប្រភេទអូមីក្រុងទាំងអស់ ខណៈអ្នកជាសះស្បើយ 476នាក់
BY Khmernote Media
February 27, 2022
នៅថ្ងៃទី27 ខែកុម្ភៈ ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 372នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 344នាក់ និងករណីនាំចូល 28នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 476នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីឡើយ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 129,920 នាក់, ករណីជាសះស្បើយសរុប 123,353 នាក់ និងស្លាប់សរុប 3,032នាក់៕
