ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសវៀតណាមរកឃើញករណីជំងឺកូវីដ១៩ថ្មីចំនួន ៩៤,៣៧៦ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

    BY autoadmin March 1, 2022
    ប្រទេសវៀតណាមរកឃើញករណីជំងឺកូវីដ១៩ថ្មីចំនួន ៩៤,៣៧៦ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

    ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ Covid-19 ក្នុងស្រុកថ្មីចំនួន ៩៤,៣៧៦ ករណី នៅក្នុងទីក្រុង និងខេត្តចំនួន ៦១ កាលពីយប់ថ្ងៃចន្ទ ដែលនាំឱ្យចំនួនករណីសរុបកើនឡើងដល់ ៣,៣៣៦,១១៨ ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress ។ មូលដ្ឋានចំនួន ៣ ដែលមានចំនួនករណីថ្មីខ្ពស់បំផុតគឺ ទីក្រុងហាណូយមាន ១២,៨៥០ ករណី, ខេត្ត Quang Ninh មាន ៩,១០៥ ករណី និង Nghe An មាន ៣,៩៥៨ ករណី។

    ជាមួយគ្នានេះ ចំនួនអ្នកស្លាប់ដោយសារ Covid-19 នៅក្នុងប្រទេសវៀតណាម បានកើនឡើងដល់ ៤០,២៥៥ នាក់ ជាមួយនឹងការបញ្ជាក់ចំនួន ១០៨ នាក់ កាលពីយប់ថ្ងៃចន្ទ។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ពីអ្នកជាសះស្បើយចំនួន ២៧,០៣៩ នាក់ នៅថ្ងៃដដែល ដែលនាំឱ្យចំនួនករណីជាសះស្បើយសរុបមកទល់ពេលនេះ កើនដល់ ២,៤៣៨,៩៥១ នាក់។ ប្រជាជនវៀតណាមជាង ៧៥.៨ លាននាក់ បានចាក់វ៉ាក់សាំងចំនួន ២ដង ហើយជាង ៣៨.៦ លាននាក់ បានទទួលការចាក់វ៉ាក់សាំងលើកទី៣ ៕

    អត្ថបទ៖ លីដា
    ប្រភព៖ VNExpress

    Share This Post: