កូវីដ-១៩
ក្រសួងរកឃើញអ្នកឆ្លងថ្មី 368នាក់ (ករណីនាំចូល 25នាក់ និងឆ្លងសហគមន៍ 343នាក់) ប្រភេទអូមីក្រុងទាំងអស់ ខណៈអ្នកជាសះស្បើយ 402នាក់
BY Khmernote Media
March 3, 2022
នៅថ្ងៃទី03 ខែមីនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 368នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 343នាក់ និងករណីនាំចូល 25នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 402នាក់ និងអ្នកបាត់បង់ជីវិតថ្មីចំនួន ០១នាក់(ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០១នាក់) ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 131,372 នាក់, ករណីជាសះស្បើយសរុប 125,029 នាក់ និងស្លាប់សរុប 3,033នាក់៕
