ខ្មែរណូត

ស្វែងរក

  • PR

    បេក្ខជនរូបណាជាអ្នកលើកពានកម្មវិធី Beat The Best នៅយប់នេះ? កុំភ្លេចចូលរួមតានដានទស្សនាទាំងអស់គ្នា

    BY Khmernote Media March 6, 2022
    បេក្ខជនរូបណាជាអ្នកលើកពានកម្មវិធី Beat The Best នៅយប់នេះ? កុំភ្លេចចូលរួមតានដានទស្សនាទាំងអស់គ្នា

    កាលពីសប្តាហ៍មុននេះ កម្មវិធីប្រឡងចម្រៀងដ៏ល្បី Beat The Best បានចូលមកដល់ វគ្គផ្តាច់ព្រ័ត្រ Beat The Final Round 1 ដែលជាវគ្គផ្តាច់ព្រ័ត្រដំណាក់កាលទី១។

    នៅក្នុងវគ្គ Beat The Final Round 1 នេះ កម្មវិធីនឹងបើកទទួលសារគាំទ្រមួយសប្តាហ៍ពេញតែម្តង ដើម្បីរកឲ្យ ឃើញនូវបេក្ខជនដ៏មានសមត្ថភាព និងមានប្រជាប្រិយបំផុត ដើម្បីប្រកួតយកពានរង្វាន់ដ៏អស្ចារ្យ របស់កម្មវិធី Beat The Best នារដូវកាលទីមួយផងដែរ។

    បេក្ខជនជើងខ្លាំង TOP4 សម្រាប់វគ្គផ្តាច់ព្រ័ត្រនេះរួមមាន ពេជ្រ ម៉េងលី – អ៊ីម ថៃ – សួ វិចិត្រ – ឈាន ជាលឿយ ដែលអ្នកទាំង4 សុទ្ធតែជាបេក្ខភាពបុរស សុទ្ធតែមានសមត្ថភាពខ្លាំងមិនធម្មតា។

    សូមកុំភ្លេចតាមដានវគ្គផ្តាច់ព្រ័ត្រនៅយប់នេះថាតើបេក្ខជនរូបណាជាអ្នកលើកពានកម្មវិធី Beat The Best ដោយកម្មវិធីនេះនឹងធ្វើការផ្សាយផ្ទាល់នៅម៉ោង៨យប់នេះហើយ៕

    រង់ចាំទស្សនាទាំងអស់គ្នាថាតើបេក្ខជនរូបណានឹងក្លាយជាជ័យលាភីក្នុងកម្មវិធីប្រឡងចម្រៀងដ៏អស្ចារ្យនេះ?

    Share This Post: